ខ្ញីកាន់តែចាស់កាន់តែហឹរ មែន! គួរស្នេហ៍ថ្មីថ្មោងមួយគួរបើមិនដឹងតាមរយៈរូបថតរៀបការនោះទេ អាចច្រលំប៉ាហើយនិងកូនបាន
(ភ្នំពេញ)៖កាលពីពេលថ្មីៗយើងសង្កេតឃើងគួរស្នេហ៍មួយគួរដែលល្បីល្បាញក្នុងបណ្ដាញសង្គម ដោយបុរសជាស្វាមីមានវ័យចាស់ជាងកូនក្រមុំសឹងតែអាចច្រលំថា ជាប៉ា ហើយនិងកូនបាន។ ក៍ប៉ុន្តែបើយើងងាយមកមើលគួរស្នេហ៍ថ្មីថ្មោងមួយគួរនេះហាក់មានភាពផ្អែមល្អែម អាចធ្វើឲ្យក្មេងៗក្អួតឈាមផងមិនដឹងតាមរយៈរូបថតប៉ុន្មានសន្លឹងរបស់ពួកគាត់ វាមិនខុសអ្វីដែលចាស់ៗតែងតែនិយាយលេងថា “ខ្ញីកាន់តែចាស់កាន់តែហឹរ” មែន។
គួរបញ្ជាក់ផងដែរថា តាមផេកផ្លូវការរបស់ម្ចាស់ស្វាមីខ្លួនបានសរេសររាប់រាល់ពីរកាតស៊ូរបស់អ្នកទាំងពីរដូច្នោះថាអគុណប្ដីសំលាញ់ដែលរក្សាចិត្តស្រលាញ់អូនមករហូតអស់រយៈពេល8ឆ្នាំ អគុណដែលមិនប្រកាន់អតីកាលរបស់អូន អគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុសកំហុសតូចធំបងតែងតែអភ័យទោសអោយអូនរហូត បងពិតជាបុសរដល់ល្អម្នាក់ដែលចេះស្រលាញ់ចេះអភ័យទោស ចេះអន់អោន ចេះទទួលយកទាំងចំនុចល្អនឹងចំនុចអាក្រក់របស់អូន ចេះស្រលាញ់អូននឹងប៉ាក់ម៉ាក់របស់អូន អូនអគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះអូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារាងរហូតទៅ អូននឹងមើលថែបងអស់មួយជីវិតរបស់អូន❤️ អតីកាលរបស់អូនអាចនឹងស្គាល់មនុស្សជាច្រើនតែមនុស្សទាំងអស់នោះមិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ យរៈពេល8ឆ្នាំកន្លមកទើបអូនដឹងថាមានតែបងដែលស្រលាញ់អូនជាអូនពិតប្រកត់ អគុណណាស់លោកប្ដី🙏❤️石松榜។
អ្វីៗអាចកើតចេញពីសង្ស័យក៍ថាបានយើងត្រូវចងចាំថានៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរនោះទេអាចប្រែប្រួលបានគ្រប់ពេលទាំងអស់ មិនថាដំណើរជីរិតមនុស្សសត្វ ស្នេហា គ្រោះធម្មជាតិផ្សេងៗ ដោយយើងរាល់គ្នានឹកស្មានដល់ ដូច្នោះគ្មានអ្វីក្រៅពីការជូនពរពួកគាត់ឲ្យស្រឡាញ់គ្នាដល់ចាស់កោខ្នង ជាពិសេសនិងឆាប់មានបុត្រាបុត្រីឆាប់ៗផងដែរ៕