OPPO ប្រកាសចូលពិភពគុន ស្មាតហ្វូនប្រើប្រព័ន្ធ 5G
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង 01:21 PM
(ដោយ៖ យឺន សីហា)
កម្មវិធី Mobile World Congress ឆ្នាំ២០១៩ ដែល បាន ប្រារព្ធ ធ្វើឡើង នៅ ទីក្រុង Barcelona ប្រទេស អេស្ប៉ាញ បាន បើក ទំព័រ ថ្មី ទៅកាន់ ពិភពលោក ដោយ ការ ដាក់ បង្ហាញ នូវ បច្ចេកវិទ្យា ថ្មី 5G សឹងតែ គ្រប់ ទីតាំង ថ្មី និង ទំនើប ដែល ធ្វើឲ្យ មាន កា ចាប់អារម្មណ៍ យ៉ាង ខ្លាំង ពីសំណាក់ ផលិតករ ទូរស័ព្ទ និង អ្នក បច្ចេកវិទ្យា និយម និង អ្នកជំនួញ ជាច្រើន មក ពី ជុំវិញ ពិភពលោក ។
ក្នុង នោះ មានការ បង្ហាញខ្លួន នៃ ស្មា ត ហ្វូ ន ល្បី ៗ ជាច្រើន បាន អនុវត្តន៍ ការ បំពាក់ នូវ ប្រព័ន្ធ 5G ដែល ក្នុង នោះ ក្រុមហ៊ុន ស្មា ត ហ្វូ ន Oppo ដែល ជា ស្មា ត ហ្វូ នដែល ផលិត ដោយក្រុម ហ៊ុន បច្ចេកវិទ្យា ខ្នាត យក្ស នៅ ប្រទេស ចិន ក៏ មាន វត្តមាន នៅក្នុង ព្រឹត្តិ ការណ៍ ដ៏ អស្ចា រ្យ នោះ ដែរ ។
តើ 5G គឺជា អ្វីទៅ ? 5G គឺជា បច្ចេកវិទ្យា នៃ ប្រព័ន្ធ អ៊ី ន ធើ ណែ ត ឥត ខ្សែ ជំនាន់ ទី ប្រាំ ដែល ពិភពលោក តែងតែ ស្រ ម៉ៃ និង ប្រាថ្នា ចង់បាន ក្នុង ការ បញ្ជូន ទិន្នន័យ ក្នុង ល្បឿន លឿន ដែល មាន ទំ ហំ ធំៗ អាច ទាញ យក ដោយ គ្មាន ភាព រំខាន ឬ គាំង ក្នុងករណី ណាមួយ ឡើយ អ្នកប្រើ ប្រាស់ ទូរស័ព្ទ ទាំងអស់ អាច ទស្សនា រាល់ កម្មវិធី នានា បាន យ៉ាង ងាយស្រួល ដោយ ភាព រីករាយ និង អាច ទុកចិត្ត បាន គ្រប់ពេលវេលា និង គ្រប់ ទីកន្លែង ។
ក្រោយពី បាន បង្ហាញ បច្ចេកវិទ្យា 10X Optical Zoom ជា សាធារណៈ រួចមក ក្នុង ឱកាស នោះ ដែរ ក្រុមហ៊ុន ស្មា ត ហ្វូ ន OPPO ក៏បាន ចូលរួម ចំណែក ក្នុង ការ បំពាក់ ប្រព័ន្ធ 5G ដ៏ ស៊ី វី ល័យ សម្រាប់ បំពេញ សេចក្តី ត្រូវការ នៃ អតិថិជន របស់ ខ្លួន និង ការប្រកួត ប្រជែង បច្ចេកវិទ្យា នៅ លើ ពិភពលោក ដូច្នេះ ដែរ ជាពិសេស OPPO នឹង គ្រោង បង្កើត ទូរស័ព្ទ ថ្មី និង ដំបូង បំផុត មិនធ្លាប់ មាន ដែល បាន បំពាក់ ប្រព័ន្ធ បច្ចេកវិទ្យា 5G ដ៏ ទំនើប និង គូរ ឲ្យ ចាប់អារម្មណ៍ បំផុត ។
បញ្ជាក់ ថា កាលពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ មន្ទីរពិសោធន៍ ផលិតផល ទូរស័ព្ទ របស់ OPPO បាន ប្រកាស ត្រៀមខ្លួន គ្រប់គ្រាន់ សម្រាប់ ការ ចេញផ្សាយ ការ ធ្វើ ពាណិជ្ជ កម្ម អ៊ី ន ធើ ណែត 5G របស់ ពួកគេ ។
នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ OPPO បាន ប្រកាស ព័ត៌មាន នៃ ការ បំពាក់ 5G ទៅលើ Video Call នៃ WeChat ដែល រចនា ឡើង ដោយ 5G’s OPPO Prototype ផង ដែរ ។
បន្ទាប់មក នៅ ថ្ងៃទី ៦ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង កម្មវិធី China Mobile Partner Conference ក្រុមហ៊ុន ស្មា ត ហ្វូ ន បាន បញ្ចេញ ទូរស័ព្ទ Find X ដែល បាន ភ្ជាប់ ជាមួយ បច្ចេកវិទ្យា 5G Prototype ជាលើកដំបូង របស់ ខ្លួន ដែល មាន ល្បឿន លឿន ទោះបី ស្ថិត ក្នុង ថាមពល ថ្ម តិច ក៏ដោយ ។
ដូច្នេះ ការប្រកាស របស់ ក្រុមហ៊ុន ស្មា ត ហ្វូ ន OPPO គឺជា ការពិត ។ ស្រប ពេល ដែល ស្ថិតនៅ ក្នុង ព្រឹត្តិ ការណ៍ កម្មវិធី Mobile World Congress ឆ្នាំ២០១៩ នោះ ដែរ លោក Anyi Jiang ប្រធាន ផ្នែក ធនធានមនុស្ស និង យុទ្ធ សាស្រ្ត ទីផ្សារ នៃ ក្រុមហ៊ុន OPPO បាន ឲ្យដឹង ថា ៖ យើងខ្ញុំ ជឿជាក់ ថា លោកអ្នក ប្រាកដជា កំពុង រង់ចាំ OPPO’s First 5G Smartphone យ៉ាង អន្ទះសា រហើយ ដូច្នេះ នៅពេល នេះ យើងខ្ញុំ បាន កំពុងធ្វើការ ងារ ទាំងអស់ នេះ លើ ការផលិត វា ចេញ មក ហើយ ។
នេះ ជា ការ អះអាង របស់ ស្ថានិ ក OPPO លើ បច្ចេកវិទ្យា របស់ ខ្លួន ដូច្នេះ យើង រង់ចាំ មើល ទាំងអស់គ្នា ថា តើ OPPO នឹង មាន អ្វី ថ្មី សម្រាប់ អតិថិជន របស់ ពួកគេ ។ ហើយ តើ OPPO ពិតជា នឹង មាន ស្មា ត ហ្វូ ន ផ្សារភ្ជាប់ ជាមួយ 5G ពិតប្រាកដ មែនឬទេ ៕
ប្រភព៖ Sabay