លោកហូ វ៉ាន់ តបទៅសម្តេចតេជោថា ភរិយាលោក កូនលោកគ្រាន់ជាអ្នកដាំបាយ ប៉ុណ្ណោះ

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ព្រមាន​ចំៗ លើ​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង លោក ហូរ វ៉ាន់ ថាជាអ្នកបញ្ជាអ្នកក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​។​ លោកហូ វ៉ាន់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះថា ភរិយាលោកកូនលោកគ្រាន់ជាអ្នកដាំបាយ ប៉ុណ្ណោះ។

តាមរយៈទំព័រហ្វេសបុកលោកអេង ឆៃអៀង នៅថ្ងៃទី២៨ ខែតុលានេះ លោក ហូរ វ៉ាន់ ថា ភរិយាខ្ញុំ កូនខ្ញុំ តែងឆ្លេីយទៅ អ្នកស្គាល់រាប់អានទាំងអស់ថា ពួកគាត់ជាអ្នកដាំបាយ ឯប្ដីខ្ញុំ ឪខ្ញុំ ឈ្មោះ ហូរ វ៉ាន់ គាត់ជាអ្នកនយោបាយ ចង់ដឹងរឿងនយោបាយអញ្ជេីញសួរគាត់ទៅ ។

លោកថា កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០នេះ ស្រាប់តែខ្ញុំឮសំដីអ្នកនយោបាយដូចគ្នា ប្រេីពាក្យរាលដាលដល់អ្នកដាំបាយដែលគាត់មិនដែលរវល់នឹងនយោបាយសោះ។ តើនេះជាចំណាប់ខ្មាំងឬ ?

លោកថា ប្រជារាស្រ្ត អ្នកច្បាប់ អ្នកនយោបាយ អ្នកស្រឡាញ់យុត្តិធម៌សូមថ្លឹងថ្លែង និងពិចារណាដោយសុភនិច្ឆ័យផងចុះ ! ចំពោះខ្ញុំជាអ្នកនយោបាយមិនអាចបោះបង់គោលដៅបានទេ ដេីរទៅមុខដោយមិនប្រាថ្នាធ្វេីរដ្ឋមន្ត្រីឡេីយ។

សូមក្មួយៗបន្តវេនកាន់កាប់ចុះ ឲ្យតែប្រទេសយេីង មានប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សមានអព្យាក្រឹត្យ មានអធិបតេយ្យ បូរណភាពទឹកដី រកសុីមានបានតកូនតចៅទាំងអស់គ្នា ហូរ វ៉ាន់ ពិតជាសប្បាយចិត្តណាស់។

សូមរំលឹកផងដែរថា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ សម្តេចតេជោ បានព្រមាន ចំៗចំពោះលោក ហូរ វ៉ាន់ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ថាជាអ្នកបញ្ជាក្រុមក្នុងស្រុក ឲ្យ​ធ្វើបាតុកម្ម នៅ​ភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds