ហ្វីលីពីន​ជម្លៀស​ប្រជាជន​ ១.៨០០នាក់ ខណៈដែលព្យុះត្រូពិច Molave កំពុងមក

(បរទេស)៖ ប្រទេសហ្វីលីពីនបានជម្លៀសប្រជាជនប្រមាណជិត ១.៨០០នាក់ និងផ្អាកការធ្វើដំណើរតាមសមុទ្រ ខណៈដែលព្យុះត្រូពិច Molave ត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយនៅលើតំបន់ចំនួន ២ នៅភាគខាងត្បូងនៃកោះ Luzon នៅថ្ងៃទី ២៥ ខែតុលា។
ការិយាល័យអាកាសធាតុជាតិបាននិយាយដោយព្រមានថា ខ្យល់ព្យុះស៊ីក្លូនត្រូពិចនឹងបង្កជាបញ្ហាសម្រាប់ខេត្តមួយចំនួនក្នុងតំបន់ Bicol និង Calabarzon ។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ប្រតិបត្តិការធ្វើដំណើរតាមសមុទ្រត្រូវបានលុបចោលនៅក្នុងតំបន់ Calabarzon ដោយមានមនុស្សចំនួន ៦៦២នាក់បានជាប់គាំងនៅកំពង់ផែដោយសារតែមានខ្យល់បក់ខ្លាំង។
នៅក្នុងខេត្ត Bicol ប្រជាជនសរុបចំនួន ៥៣២គ្រួសារ ឬស្មើនឹង ១.៧៨៩នាក់ត្រូវបានជម្លៀសជាមុនទៅកាន់ទីជម្រកបណ្តោះអាសន្ន។
ព្យុះ Molave បានកើតឡើងបន្ទាប់ពីព្យុះ Saudel ដែលបានកើតឡើងកាលពីសប្តាហ៍មុន ហើយបានបង្កឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងខេត្ត Quezon ក្នុងតំបន់ Calabarzon នៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល។
បន្ទាប់ពីឆ្លងកាត់ប្រជុំកោះហ្វីលីពីនហើយ ព្យុះ Molave ត្រូវបានគេរំពឹងថានឹងបន្តទៅលើសមុទ្រខាងកើតដែលអាចក្លាយទៅជាប្រភេទព្យុះទីហ្វុងនៅត្រឹមល្ងាចថ្ងៃទី ២៧ ខែតុលា៕
(ប្រភព VNA )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds