រាជរដ្ឋាភិបាល កម្ពុជាត្រៀម ថវិកា ១៦០ លាន ដុល្លារ ដើម្បី ស្តារឡើងវិញ ក្រោយ គ្រោះទឹកជំនន់ !
( ភ្នំពេញ )៖ ក្នុង ពិធីបើកការដ្ឋាន សាងសង់ ស្ពានបេតុង ខ្សែកាប ឆ្លងកាត់ ទន្លេបាសាក់ ត ភ្ជាប់ រាជធានី ភ្នំពេញ ពី ទីក្រុង កោះ ពេជ្រ ទៅកាន់ ទីក្រុង រណប កោះ ន រា និង ពី កោះនរា ឆ្ពោះទៅ ផ្លូវជាតិ លេខ ១ ក្នុងភូមិ សាស្ត្រ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ នា ព្រឹក ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ នេះ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បាន ត្រៀម ថវិកា ១៦០ លាន ដុល្លារ ដើម្បី ស្តារឡើងវិញ ក្រោយ គ្រោះទឹកជំនន់ ដូចជា ការជួសជុល ផ្លូវ ស្ពាន និង ទំនប់ទឹក ដែល ខូចខាត ដោយ ជំនន់ ទឹកភ្លៀង ។
សម្តេច តេ ជោ ហ៊ុន សែន បាន បញ្ជាក់ថា « យើង មាន ថវិកា មួយ ហៅថា ថវិកា មិនទាន់ បែងចែក ។ នៅក្នុង ថវិកា មិនទាន់ បែងចែក នេះ ក៏មាន ថវិកាបម្រុង សម្រាប់ គ្រោះមហន្តរាយ ។ បើ ថវិកា ហ្នឹង អស់ យើង ក៏ នឹង បញ្ចេញ ថវិកា បន្ថែមទៀត ជាមួយនឹង គម្រោង ទម្លាក់ ថវិកា សាច់ប្រាក់ ពលកម្ម ១៦០ លាន ដុល្លារ ។ ជា ថវិកា ប្រយុទ្ធ ដើម្បី សង្គ្រោះ ជីវិត លំនឹង សង្គម សេដ្ឋកិច្ច និង ជីវភាព ប្រជាពលរដ្ឋ ព្រមទាំង តម្រង់ ឆ្ពោះទៅរក ការ ស្តារឡើងវិញ ក្រោយ កូ វីដ ១៩» ។
ជាមួយនឹង ប្រសាសន៍ ខាងលើនេះ សម្តេច តេ ជោ ហ៊ុន សែន ក៏បាន ប្រកាស បញ្ជា ឲ្យ រដ្ឋមន្ត្រី ៤ ក្រសួង រួមមាន ៖ ក្រសួងកសិកម្ម ក្រសួង សេដ្ឋកិច្ច ក្រសួង សាធារណការ និង ដឹកជញ្ជូន និង ក្រសួង អភិវឌ្ឍន៍ជនបទ ត្រូវ រួមគ្នា ស្តារឡើងវិញ នូវ ផ្លូវ ស្ពាន ទំនប់ទឹក និង ផ្តល់ ពូជស្រូវ ដំណាំ នានា ជូន ប្រជាកសិករ ដែល រងគ្រោះ ដោយសារ ជំនន់ ទឹកភ្លៀង នាពេល ថ្មីៗ នេះ ។
សម្តេច តេ ជោ ហ៊ុន សែន បញ្ជាក់ថា « កុំ ចាំ មន្ទីរ រាយការណ៍ មក ភ្នំពេញ ។ យើង ចាត់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះ ទៅតាម គោលដៅ ។ កន្លែង ខ្លះ ត្រូវ ចាត់ ច្រើន ក្រុម ចុះទៅ ពិសេស នៅ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដែល រងគ្រោះ ធ្ងន់ធ្ងរ ជាងគេ ។ កុំ ឲ្យ ប្រជាពលរដ្ឋ យើង គាត់ លំបាក មួយ សា ហើយ ដោយសារ ទឹក លិច ពេលនេះ មក លំបាក មួយ សា ទៀត ក្រោយ ទឹក ស្រក »។
រីឯគម្រោង បើកការដ្ឋានសាងសង់ ផ្លូវ នៅទីរួមខេត្តសៀមរាប ដោយចំណាយ ១៥០លានដុល្លារ ក៏ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើង នៅបន្ត ដោយនៅខែវិច្ឆិកាខាងមុខ សម្តេចនឹងអញ្ជើញបើកការដ្ឋាន បន្ទាប់ពីការសាងសង់ផ្លូវជាច្រើន ខ្សែ នៅខេត្តព្រះសីហនុ៕