នៅព្រឹកនេះនាំទស្សនិជនមកស្គាល់ស្ពានកំពង់ក្តី ដែលជាស្ពានបុរាណមួយដែលវែងជាងគេនៅសម័យអង្គរ

សៀមរាប៖ធ្លាប់តែស្គាល់ស្ពានដែលវែងជាងក្នុងប្រទេសក្នុងសម័យទំនើបបច្ចុប្បន្នគឺស្ពានអ្នកលឿងដែលមានប្រវែង២២១៥ ម ថ្ងៃនេះនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ស្ពានដែលវែងជាគេក្នុងសម័យបុរាណកាលដែលមានអាយុកាលដ៍ចំណាស់មួួយក្នុងខេត្តសៀមរាបនោះគឺស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស គឺជាស្ពានបុរាណមួយដែលវែងជាងគេនៅកម្ពុជា ក្នុងសម័យអង្គរ។ ស្ពាននេះត្រូវបានសាងសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដោយសង់ពីថ្មបាយក្រៀម និងថ្មភក់ មានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១១ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១ត្រដេវ។ ស្ពានកំពង់ក្តី មានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds