ចិន ធ្វើវិសោធនកម្មច្បាប់ដើម្បី ពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ

(ចិន)៖ ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ដើម្បី ពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យក្រុមហ៊ុនដែលមានផ្ដល់ផលិតផលឬសេវាកម្មតាមប្រព័ន្ធអនឡាញអនុវត្តតាមបទបញ្ជានៅពេលតែមានការចាំបាច់។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលចុះផ្សាយកាលពីថ្ងៃអាទិត្យ។

នៅក្នុងច្បាប់ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមិថុនា ឆ្នាំក្រោយនេះ គឺបានហាមឃាត់ក្រុមហ៊ុនអនឡាញមិនឱ្យផ្ដល់ផលិតផលឬសេវាកម្មដល់កុមារនោះទេ ដែលនាំឱ្យពួកគេងប់ងល់។ ក្រុមហ៊ុនដែលផ្ដល់សេវាកម្មអនឡាញទាំងនោះរួមមានដូចជា ហ្គេមការផ្សព្វផ្សាយផ្ទាល់លើអនឡាញ (Livestreaming) ចម្រៀង វីដេអូ និងប្រព័ន្ធទំនាក់ទំនងសង្គម ត្រូវមានមុខងារដែលអាចកំណត់រយៈពេលក្នុងការប្រើប្រាស់អនឡាញនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវតែមានវិធានការក្នុងការទប់ស្កាត់ ការសម្លុតឬធ្វើបាបតាមរយៈអនឡាញ (Cyberbullying) ហើយម្យ៉ាងវិញទៀត ច្បាប់នេះបានផ្ដល់សិទ្ធិទៅឱ្យអាណាព្យាបាលឬឪពុកម្ដាយដើម្បីស្នើសុំឱ្យក្រុមហ៊ុនអនឡាញលុបឬបិទតំណភ្ជាប់ទាំងនោះបានថែមទៀតផងដែរ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds