លោក ពេជ្រ ស្រស់ នៅតែបន្តការផ្តល់ជំនួយដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ យើងសង្កេតឃើងថាប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ នៅតែបន្តវត្តមានរបស់លោកក្នុងសកម្មភាពសប្បុរធម៌ដដែល ក្នុងនោះតាមរយៈផេកផ្លូវរបស់លោកបានបញ្ជាក់ថា ព្រឹកនេះ ខ្ញុំបានទិញស្បៀងថែមទៀតហើយ ដើម្បីចុះចែកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់តាមនៅតាមបណ្ដាលខេត្តមួយចំនួនប្រទេស។

គួរបញ្ជាក់ផងដែររយៈពេលគន្លងមកជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យខេត្តមួយចំនួនក្នុប្រទេសកម្ពុជាយើងរងផលប៉ះពាល់ផងដែរ។ចំនួនខេត្តដែលរងផលប៉ះពាល់នោះមានដូចជា ខេត្តបន្ទាយមានជ័យ,ខេត្តបាត់ដំបង ,ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ក្នុងនោះផងដែរលោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាពយើងខ្ញុំថា លោកនៅតែបន្តសកម្មភាពនេះរហូតដរាបណាដែលបងប្អូនប្រជាពលរដ្ឋនៅតែជួបប្រទះការលំបាក និងរងគ្រោះដោយជំនន់ទឹកទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds