ធ្លាប់តែហូបទៀបរាល់ថ្ងៃគ្រាន់ដឹងថាមានរសជាតិផ្អែមឆ្ងាញ់ តែការពិតផ្លែទៀបមិនត្រឹមតែផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ផ្លែទៀបក៍មានអត្ថប្រយោជន៍ច្រើនមិនធម្មតាដែរ
(សុខភាព)៖ផ្លែទៀបគឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ ផ្អែមពិសារ តម្លៃធូរថ្លៃងាយរកទិញបានដោយងាយ ពិសេសផ្លៃឈើប្រភេទនេះងាយស្រួលក្នុងការដាំបំផុត ផ្លែឈើប្រភេទនេះមិនត្រឹមតែផ្អែមឆ្ងាញ់នោះទេ វាក៍ផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដែរសម្រាប់សុខភាពរបស់យើង សម្បូរជាតិវិតាមីន និងសារធាតុរ៉ែផងដែរ
សូមណែនាំអារម្មណ៍ទស្សនិជនមកស្គាល់ អត្ថប្រយោជន៍ផ្លៃទៀបមួយចំនួនទាក់ទងនិងសុខភាពរបស់យើងដូចក្រោម៖
1, ការពាររមួលជើង៖ លោកអ្នកដែលខ្វះប៉ូតាស្យូម តែងតែជួបអាការៈរមួលក្រពើ ដូច្នេះផ្លែទៀបគឺជាជម្រើសល្អបំផុត ព្រោះវាសម្បូរប៉ូតាស្យូមច្រើន។
2, ការពារភាពតានតឹង សម្រាប់ស្រ្តីមានផ្ទៃពោះ៖ ផ្លៃទៀបសម្បូរសារធាតុ folate ដែលជាសារធាតុចាំបាច់ ខ្លាំងសម្រាប់ស្ត្រីមានគភ៌។
3, ការពារការហើមពោះ៖ ស្រ្តីមួយចំនួនតែងតែជួបអាការៈហើម ធ្វើឲ្យឆ្អឹងមានសុខភាពល្អ ដោយសារផ្លែទៀបមានផ្ទុកនូវកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីនដេ ម៉ាញេស្យូម និងម៉ង់កាណែស។
4, ការពារការទល់លាមក៖ ផ្លែទៀបសម្បូរជាតិ fiber ដែលវាអាចសម្រួលដល់ចលនា របស់ពោះវៀនធំ និងអាចការពារ ជំងឺមហារីកពោះវៀនទៀតផង ។
សម្រួលអត្ថបទ៖ មហាលោតផ្លោះ