ម្ចាស់ បុរី ជឿន សារិទ្ធ ជួយឧបត្ថម្ភថវិកាចំនួន500$ដើម្បីទិញស្បៀងជួយពលរដ្ឋដែលរងគ្រោះទឹកជំនន់ តាមរយៈលោក ពេជ្រ ស្រស់
(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងពេលដែលរងគ្រោះ
ដោយសារទឹកជំនន់នោះ ម្ចាស់ បុរី ជឿន សារិទ្ធ
ជួយឧបត្ថម្ភថវិកាចំនួន500$ដើម្បីទិញស្បៀង
ចែកជូនបងប្អូនខ្មែរ ដែលរងគ្រោះដោយសារ
ទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនតាមរយៈ
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
លោក ពេជ្រ ស្រស់ បាន សរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា« ខ្ញុំ ពេជ្រ ស្រស់ សុំថ្លែងអំណរគុណបងប្រុស CHOEUN SARITH ម្ចាស់ បុរី ជឿន សារិទ្ធជួយឧបត្ថម្ភថវិកាចំនួន500$ដើម្បីទិញស្បៀងចែកជូនបងប្អូនខ្មែរ ដែលរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនតាមរយៈរូបខ្ញុំផ្ទាល់ ខ្មែរជួយខ្មែរ ដើម្បីខ្មែរ»។
សូមជម្រាបថា បន្ទាប់ពីមានការអំពាវនាវរបស់ប្រធានគណបក្សយុវជនកម្ពុជារួចមក ឃើញថាមានបណ្ដាសប្បុរសជនជាច្រើនបានចូលរួមវិភាគទានជាទឹកប្រាក់ និងជាសម្ភារៈក្តី តាមរយៈ លោក ពេជ្រ ស្រស់ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់តាមបណ្ដាខេត្តគោលដៅនានា ដែលសកម្មភាពទាំងអស់នេះគឺជាកាយវិការដ៏សប្បុរសធម៌របស់
ខ្មែរយើងចេះជួយខ្មែរ ក្នុងគ្រាមានអាសន្ន៕