លោក ពេជ្រ ស្រស់ ៖ ខ្ញុំចុះចែកស្បៀងអោយអ្នករងគ្រោះដោយទឹកជំនន់ គឺខ្ញុំមិនប្រកាន់និន្នាការនយោបាយឡើយ

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានថវិកា និងអំណោយពីបណ្ដាសប្បុរសជនទាំងឡាយនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នឹងយកអំណោយជាសំភារៈទៅចែកជូនបងប្អូនប្រជាពរដ្ឋដែលកំពុងរងគ្រោះធ្ងន់ធ្ងរនៅខេត្តសំខាន់ៗមួយចំនួន។ តាមរយៈសំណេររបស់ លោក ពេជ្រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថាការចុះចែកអំណោយរបស់លោកគឺលោកមិនគិតទៅលើអ្នករងគ្រោះនោះជាគណបក្សយុវជនកម្ពុជានោះទេគឺជួយគ្រប់ប្រជាជនទាំងអស់ដែលរងគ្រោះ។

លោកបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំចុះចែកស្បៀងគឺខ្ញុំមិនគិតថាពលរដ្ឋកំពុងរងគ្រោះ
ដោយសារទឹកជំនន់នោះជាអ្នកគាំទ្របក្សយុវជនឬ
មិនគាំទ្របក្សយុវជននោះទេគឺឲ្យតែពលរដ្ឋខ្មែររង
គ្រោះដោយសារទឹកជំនន់ ខ្ញុំពេជ្រ ស្រស់ នឹងជួយ
ពួកគាត់ដោយគ្មានលំអៀងនោះឡើយ ជាក់ស្តែង
ថ្ងៃស្អែកនេះខ្ញុំចុះទៅចែកឯខេត្តពោធិ៍សាត់គឺបក្ស
យុវជនគ្មានរចនាសម្ព័ន្ធបក្សនិងអ្នកគាំទ្របក្សនៅ
ទីនោះទេ ហើយការជួយដោយចិត្តស្មោះគឺមិនគិត
អំពីផលតបស្នងឡើយ»។

លោកបានបន្តទៀតថា «ខ្មែរជួយខ្មែរ គឺ ខ្មែរខ្លាំង
ចំពោះរឿងនយោបាយគឺខ្ញុំទុកមួយឡែកសិនក្នុង
កាលៈទេសៈទឹកជំនន់នេះ ហើយចាំទឹកស្រកទៅ
វិញ និងបងប្អូនខ្មែរឈប់រងគ្រោះដោយសារទឹក
ជំនន់ ចាំខ្ញុំចូលទីលាននយោបាយវិញ អ្វីដែលសំ
ខាន់ពេលនេះ គឺខ្ញុំនឹងបន្តគៀងគសប្បុរសជនឲ្យ
ជួយបងប្អូនខ្មែរកំពុងរងគ្រោះដោយសារទឹកជំនន់
បន្ថែមទៀតដោយមិនខ្លាចនឿយហត់ទេ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds