លោក ពេជ្រ ស្រស់ គ្រាន់តែទទួលបានដំណឹងថា ជិតបាក់ទំនប់សណ្ដរស្ទឹងត្នោតភ្លាម ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមតែម្ដង
(ភ្នំពេញ)ប្រធានគណបក្សយុវជនកម្ពុជាលោកពេជ្រស្រស់នៅយប់រំលងអធ្រាថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ពេលទទួលបានដំណឹងថាបាក់ទំនប់សណ្ដរស្ទឹងព្រែកត្នោតភ្លាមធ្វើឲ្យលោកដេកមិនលក់បក់មិនល្ហើយដោយមើលឃើងប្រជាពលរដ្ឋកំពុងជួបបញ្ហារងគ្រោះដោយសារទឹកជំនន់បានចុះទៅត្រួតពិនិត្យដល់ទីកន្លែងកើតហេតុតែម្តង ដើម្បីមើលស្ថានភាពជាក់ស្ដែងតំបន់កំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងក្នុងតំបន់សណ្ដរស្ទឹងព្រែកត្នោត ។
នៅយប់ដដែលថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ យើងសង្កេតឃើងថាមានវត្តមាន គណអភិបាលក្រុងលោក ឃួង ស្រេង បានចុះទៅកន្លែងកើតហេតុផងដែរក្រោមបញ្ជាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកអភិបាលក្រុងបានបញ្ជាឲ្យបិតចរាចរណ៍ផ្លូវជាតិលេខ៣បណ្ដោះអាសន្នសិនក្នុងតំបន់សណ្ដរស្ទឹងត្នោតសង្កាត់គងណយនិងសង្កាត់ទៀនក្នុងខណ្ឌដង្កោដើម្បីការពារហានិភ័យណាមួយកើតឡើងជាយថាហេតុ ដល់ប្អូនប្រជាពលរដ្ឋរបស់យើង។
សូមបញ្ជាក់ថា ការបាក់ទំនប់សណ្ដរស្ទឹងព្រែកត្នោតនេះ អាចនិងបណ្ដោយអោយប្រជាពលរដ្ឋជាច្រើនរយគ្រួសារ នៅតាមសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់៕