បងប្រុសម្នាក់ពិតជាមានទឹកចិត្តសប្បុរសធម៌មែន ទើបតែផ្ញើលុយ៥០០$ ថ្ងៃមុនសោះឥឡូវយក មី១២០កេសមកដល់ផ្ទះ លោក ពេជ្រ ស្រស់ ថែមទៀត ដើម្បីទិញស្បៀងចែកជូនបងប្អូនខ្មែររងគ្រោះទឹកជំនន់ 

(ភ្នំពេញ)៖ ក្នុងអំឡុងពេលដែលប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់នោះយើងសង្កេតឃើញថា មានបងប្អូន និងបណ្តារសប្បុរសជនជាច្រើនបានចូលរួមជួយសង្គ្រោះពួកគាត់ជាបន្តបន្ទាប់ ទាំងកម្លាំង កាយចិត្ត និងការបរិច្ចាកធនធានផ្ទាល់ខ្លួនជាដើម ជាក់ដូចជាបងប្រុសម្នាក់ដែលមានឈ្មោះ KEO CHHANY បានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន៥០០$និងមី១២០កេសតាមរយៈលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

 

តាមរយៈគណនីហ្វេសបុករបស់លោក ពេជ្រ ស្រស់ បានសរសេរថា « ខ្ញុំ ពេជ្រ ស្រស់ គោរពអរគុណទឹកចិត្តដល់បងប្រុស

KEO CHHANY ដែលបានជួយឧបត្ថម្ភថវិកាចំនួន 500$និងមី១២០កេស ហើយដឹកមីយកមកឲ្យខ្ញុំដល់

ផ្ទះរបស់ខ្ញុំទៀត ដើម្បីទិញស្បៀងចែកជូនបងប្អូនខ្មែរ ដែលរងគ្រោះដោយសារតែទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនតាមរយៈខ្ញុំផ្ទាល់

»។

 

សូមជំរាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក ពេជ្រ ស្រស់ បានប្រកាសធ្វើសកម្មភាពមនុស្សធម៌ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោញដោយទឹកជំនន់ ហើយក្នុងនោះមានបងប្អូនសប្បុរសជនជាច្រើនបានបរិច្ចាកថវិការតាមរយៈលោក។

ហើយក្នុងពេលឆាប់ៗនេះ លោក ពេជ្រ ស្រស់ នឹងចុះទៅចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds