អភិបាលក្រុងព្រះសីហនុធ្វើការបំភ្លឺភ្លាមៗ ជូន លោក ពេជ្រ ស្រស់ ពាក់ព័ន្ធនឹងករណីរឹបអូសម៉ូតូទឹករបស់អាជីវករនៅឆ្នេរអូរឈើទាល
(ភ្នំពេញ)៖ បើយោងតាមការបង្ហោះនៅលើផេក រួមទាំងគណនីផ្ទាល់ខ្លួនរបស់ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថាលោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានធ្វើការឆ្លើយតបភ្លាមៗ រួមទាំងធ្វើការបំភ្លឺ ជូនលោក ពេជ្រ ស្រស់ ចំពោះករណីដែលពាក់ព័ន្ធទៅនឹងការរឹបអូសម៉ូតូទឹករបស់អាជីវករនៅឆ្នេរអូរឈើទាល។
ហើយសេចក្ដីបំភ្លឺរបស់លោកអភិបាលក្រុងព្រះសីហនុមានខ្លឹមសារដូចតទៅ៖
- ទី១.រក្សាទីតាំង និងការពារសុវត្ថិភាពជូនពលរដ្ឋដែល ទៅកំសាន្តនៅឆ្នេរអូឈើទាល ដោយសារកន្លង មកមានគ្រោះថ្នាក់ដោយសារតែម៉ូតូទឹកបើកបុក
- ទី២.គណៈកម្មការគ្រប់គ្រងឆ្នេរបានផ្តល់ទីតាំងថ្មីដល់ អាជីវករដែលប្រកបម៉ូតូទឹក ដើម្បីធានាសណ្តាប់ ធ្នាប់ និងការពារសុវត្ថិភាពដល់អ្នកលេងទឹកសមុទ្រ
- ទី៣.ម្ចាស់អាជីវកម្មម៉ូតូទឹកអាចបន្តអាជីវកម្មធម្មតាបាន បើសិនព្រមទទួលកន្លែងថ្មីដែលរៀបចំជូនដោយ គណៈកម្មការគ្រប់គ្រងឆ្នេរ ហើយច្បាប់អាជីវកម្ម នេះគឺមិនស្ថិតនៅដែនគ្រប់គ្រងរបស់សាលាក្រុង នោះឡើយ គឺស្ថិតនៅលើមន្ទីរទេសចរខេត្ត
- ទី៤.ការឃាត់ម៉ូតូទឹករបស់អាជីវករទុកគឺជាការអនុវត្តនូវ បទបញ្ជាថ្នាក់ជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុង តំបន់ពលរដ្ឋលេងទឹកសមុទ្រ ដើម្បីកុំឲ្យគ្រោះថ្នាក់ ដោយប្រការណាមួយបង្កឡើងដោយម៉ូតូទឹក។
៤ចំណុចខាងលើនេះហើយដែលគឺជាការបំភ្លឺរបស់លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុជូនដល់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជុំវិញករណីរឹបអូសម៉ូតូទឹករបស់អាជីវករនៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។
បន្ថែមពីនោះដែរ លោក ពេជ្រ ស្រស់ បានប្រកាសឲ្យសាធារណៈជន និងម្ចាស់អាជីវកម្មម៉ូតូទឹកទាំងអស់បានជ្រាប និងបន្តអាជីវកម្មទៅតាមគោលការណ៍នៃច្បាប់ និងគោរពបទដ្ឋានគតិយុទ្ធនានារបស់អាជ្ញាធរជាតិ និងអាជ្ញាធរខេត្តព្រះសីហនុជាធរមាន ៕
អត្ថបទ៖ ព្រួញទេព