លោកវណ្ណា ស័ក្ត និងកញ្ញា វណ្ណ ណាណា បើមិនប្រាប់ថាជាប៉ាកូនទេ អាចច្រឡំថាជាគួស្នេហ៍បាន តាមរយៈបង្ហើយសំនៀងរួមគ្នាមួយក្នុងកម្មវិធីស្ថានីយទូរទស្សន៍ ភីអិនអិន

(ភ្នំពេញ )៖អតីតបេក្ខភាពកម្មវិធី The Voice Kids Cambodia កញ្ញា វណ្ណ ណាណា ដែលបង្ហោះដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានីយទូរទស្សន៍ភីអិនអិនកំឡុងពេលចូលរួមកម្មវិធីមួយដែលបញ្ជាក់ដោយបានសរសេរមួយឃ្លាថាស្មានមិនដល់ថា៖ «ពេលស្រវឹងទើបដឹងថានឹកអូន-លោក វណ្ណា ស័ក្ត ft កញ្ញា វណ្ណ ណាណា ប៉ាកូនមួយគូនេះ បើមិនប្រាប់ថាជាប៉ាកូន អាចច្រឡំថាជាគូស្នេហ៍បានចំណែកការសម្តែងវិញមើលទៅចូលតួរខ្លាំងមែនបើមិនដឹងអាចច្រលំមែននិង។
ដោយស្ងាត់សិល្បៈមួយរយៈ ពេលនេះដឹកដៃកូនស្រីឡើងឆាកតែម្តង លោក វណ្ណា ស័ក្ដិ ក៏ទទួលបាននូវសមិទ្ធផលមិនគួរឲ្យជឿផងដែរ ដោយវីដេអូបកស្រាយចម្រៀងរួមគ្នាយ៉ាងស៊ីសង្វាក់នេះ កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីរទស្សនិជន មើលទៅស៊ីចង្វាក់គ្នាបានល្អ ពិរោះរណ្ដំ ដាក់មនោសញ្ចេតនាតាមបទចម្រៀងបានយ៉ាងល្អ ដែលធ្វើឲ្យមហាជន ទ្រាំស្ងើចសសើរមិនបានដល់ប៉ាហើយនិងកូនទាំងពីរនេះ ឬអាចនិយាយបានថា ស្លឹកឈើ ជុះមិនឆ្វាយពីគល់មែន ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds