ដេីម្បីកុំឲ្យកកស្ទះសំរាម! ! ឧកញ៉ា​ ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសកម្មករចំនួន300នាក់ ប្រាក់ខែដល់ទៅ ៣៥០ដុល្លារវេនថ្ងៃ និង 400$ វេនយប់

(ភ្នំពេញ​):កាលពីពេលថ្មីៗនេះដោយសារតែបុគ្គលិកប្រមូលសំរាមរបស់បក្រុមហ៊ុនស៊ីនទ្រីបានធ្វើកូដកម្មមិនព្រមចេញទៅប្រមូលសំរាម ធ្វើឲ្យសំរាមគរជាច្រើនតោននៅតាមផ្លូវសាធារណៈ។ សាលារាជធានីភ្នំពេញក៏បានធ្វើការចរចារដោះស្រាយ និងមានវិធានការប្រមូលសំរាម ដោយកម្លាំងរបស់មន្រ្តី និងក្រុមហ៊ុនឯកជនផងដែរ។ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានរួមចំណែកយ៉ាងច្រើនក្នុងការដោះស្រាយការកកស្ទះសំរាម ហើយមុននេះបន្តិច លោកឧកញ៉ាបានប្រកាសជ្រើសរើសបុគ្គលិកបន្ថែមដោយសរសេររៀបរាប់ថា៖

ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក៖ -តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ -កម្មករដើរតាមសាស័រ ចំនួន300នាក់ វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ -ត្រូវការជួលឡានប៉ែនបន្ទាន់ វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ មួយថ្ងៃធ្វើការ10ម៉ោង 80គ្រឿងបន្ទាន់ ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម 0963360486 069341888 0968018853 0965760516

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds