លោក ពេជ្រ ស្រស់:សូមអស់អ្នកនយោបាយរួមទាំងអ្នកគាំទ្រទាំងអស់ទុកកិច្ចការនយោយបាយមួយកន្លែងសិនទៅ ងាកមករួមគ្នាដេីម្បីសង្គ្រោះពលរដ្ឋខ្មែរដែលរងគ្រោះដោយសារគ្រោះធម្មជាតិសិនចាំបន្តកិច្ចការនយោបាយបន្តទៅទៀត
(ភ្នំពេញ):នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ នេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញសារសូមឲ្យអ្នកនយោបាយ រួមទាំងអ្នកគាំទ្រនយោបាយទុកកិច្ចការនយោបាយមួយឡែកសិនដោយងាកមកចូលរួមជួយសង្រ្គោះ ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះធម្មជាតិ។
បេីយោងទៅតាមសំណេរដែលលោក ពេជ្រ ស្រស់ បានសរសេរថានៅក្នុងគេហទំព័រហ្វេសប៊ុកលោកថា: “នៅពេលដែលប្រជាពលរដ្ឋខ្មែរជួបគ្រោះធម្មជាតិសូមអស់អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយទុកកិច្ចការនយោបាយមួយកន្លែងសិនទៅ ហើយងាកមករួមគ្នាសង្រ្គោះពលរដ្ឋខ្មែររងគ្រោះដោយសារគ្រោះធម្មជាតិឲ្យពួកគាត់មានសុវត្ថិភាពសិនចាំបន្តកិច្ចការងារនយោបាយតទៅទៀត
លោកបានបន្ថែមទៀតថាហើយកុំឆ្លៀតបន្ទោសគ្នា ដោយសារតែគ្រោះធម្មជាតិគឺគ្មាននរណាខុស ហើយក៏គ្មាននរណាត្រូវដែរ។ ខ្មែរជួយខ្មែរទើបខ្មែរខ្លាំង 🙏🇰🇭 ពេជ្រ ស្រស់”
សូមបញ្ជាក់ថាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោកបានប្រកាសថានិងចុះចែកអំណោយជូនបងប្អូនដែលរងគ្រោះដោយសារគ្រោះធម្មជាតិផងដែរ ហេីយរូបលោកក៏បានប្រកាសអំពាវនាវសប្បុរសជនដែលមានបំណងចង់ចូលរួមអាចផ្ញេីរតាមរយៈលោកបាន។