ព្រឹកនេះក្រសួងសុខាភិបាលប្រកាសរកឃេីញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់
(ភ្នំពេញ):នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាននោះ គឺជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖