តារាទឹកភ្នែក នី មុន្នីនាថ ក្រោយបរាជ័យរឿងស្នេហាពេលនេះប្រកាសដាក់កំហិតខ្លួនឯង

(សិល្បៈកម្សាន្ត) ៖ តារាសម្តែងពូកែខាងសម្រក់ទឹកភ្នែក នី មុន្នីនាថ កាលពីកន្លងទៅបានផ្ទុះនូវរឿងរ៉ាវអាស្រូវស្នេហាយ៉ាងភ្ញាក់ផ្អើលក្រោយពេលដែលតារាស្រីរូបនេះបានប្រកាសផ្តាច់ពាក្យជាមួយគូស្នេហ៍អាណិកជនខ្មែររស់នៅអាមេរិក។

ម្យ៉ាងទៀតកាលនោះ ក៏មានការប្តឹងផ្តល់គ្នាឡើងតុលាកាទៀតផង។ រឿងរ៉ាវស្នេហារវាងតារាស្រី នី មុន្នីនាថ ជាមួយអតីតគូដណ្តឹងលោក អ៊ឹង សូឡាង កាលនោះបានក្លាយជាប្រធានដ៏រសើបនិងក្តៅគគុកសម្រាប់មហាជនពិសេសអ្នកនិយមចូលចិត្តតាមដានក្នុងរង្វង់វិស័យសិល្បៈ។ បន្ទាប់ពីព័ត៌មាននេះត្រូវបានស្ងប់ស្ងាត់អស់រយៈប្រមាណជិត៣ឆ្នាំហើយស្រីស្រស់ នី មុន្នីនាថ ក៏បានឃ្លាតឆ្ងាយពីអាជីពសិល្បៈនោះពេលនេះនាងក៏ស្រាប់តែលេចមុខសារថ្មីជាមួយដំណឹងល្អនិងចាប់អារម្មណ៍ផងដែរ។

ការបង្ហាញខ្លួនជាថ្មីពីសំណាក់តារាស្រីមានមន្តស្នេហ៍កញ្ញា នី មុន្នីនាថ នាពេលនេះគឺនាងមិនត្រឹមតែបង្ហាញឲ្យឃើញពីរូបសម្ផស្សស្រស់ស្អាតទេគឺថែមទាំងបានប្រកាសដោយបើកចំហរឿងរ៉ាវបេះដូងរបស់ខ្លួនធ្វើឲ្យមហាជនភ្ញាក់ខ្លួនគ្រប់គ្នា។ ម្យ៉ាងទៀតតាមរយៈនេះក៏ត្រូវបានអ្នកគាំទ្រនិយាយថា មុន្នីនាថ កំពុងជ្រើសបានអ្នកថ្មីមកស្អំបេះដូង ទើបបានជានាងហ៊ានប្រកាសដោយចំហបែបនេះជាមួយការដាក់ពេលវេលាកំណត់ខ្លួនឯង។ ខ្លឹមសារខ្លីដែលបង្កប់ន័យរបស់ នី មុន្នីនាថ បានលើកឡើងថា សុំធ្វើជាមនុស្សចុងក្រោយរបស់អ្នកសម្រាប់ឆ្នាំ២០២០ ហើយក៏សុំជាមនុស្សដំបូងរបស់អ្នកដែរក្នុងឆ្នាំ២០២១។ ដើម្បីស្រាយចម្ងល់តាមរយៈខ្លឹមសារនេះដែរកម្ពុជាថ្មីនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានព្យាយាមធ្វើការទំនាក់ទំនងស្វែងរកការសួរនាំបន្ថែមពីកញ្ញា នី មុន្នីនាថ ដែរតែមិនអាចទាក់ទងបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds