ចរាចរណ៍ចេញចូលប្រាសាទអង្គរវត្តតាមស្ពានហាលខាងលិច នឹងអាចចាប់ផ្តើមឡើងវិញនៅខែសីហា ឆ្នាំ២០២១
(សៀមរាប):តាមការអះអាងរបស់អ្នកជំនាញទទួលបន្ទុកការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរបានឱ្យដឹងថា ចរាចរណ៍ចេញចូលប្រាសាទអង្គរវត្តតាមស្ពានហាលខាងលិចអាចនឹងចាប់ផ្តើមឡើងវិញនៅខែសីហា ឆ្នាំ២០២១ ខាងមុខ។
ការអះអាងបែបនេះគឺបន្ទាប់ពីកិច្ចប្រជុំបច្ចេកទេសរវាងអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានសម្រេចផែនការបច្ចេកទេសជួសជុលនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ក៏នៅតែបន្តការជួសជុលស្ពានហាលនេះរហូតដល់រួចរាល់ទាំងស្រុងទៅតាមការគ្រោងទុក៕