កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបញ្រ្ជាបការយល់ដឹង​ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍

(ព្រៃវែង)​៖​ រសៀល​ថ្ងៃ​ទី២៣​ ខែមេសា​ ឆ្នាំ២០១៩​ នៅសាលប្រជុំសាលាខេត្តព្រៃវែង​ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបញ្រ្ជាបការយល់ដឹង​ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍​ ក្រោមអធិបតីភាព​ឯ​ក​ឧត្តម​ ឌុច​ គន្ធា​ អភិបាលរង​ ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង​ និងឯកឧត្តម​ ចិន​ សាម៉ុន​ ទីប្រឹក្សា​ តំណាងឯកឧត្តម​ បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ ក្រសួង​ទេសចរណ៍​ ដោយមានការចូលរួមពីមន្ទីរអង្គភាពជាសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងម្ចាស់​ អ្នកគ្រប់គ្រង​អាជីវកម្ម​ សេវាទេសចរណ៍​ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

លោក​ ទឹម​ ទេពវង្សា​ ប្រធានមន្ទីរទេសចរណ៍​ បានស្វាគមន៍​ និងរបាយការណ៍ពីការងារដែលមន្ទីរក្នុងនាមសមាជិករបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តដែលកន្លងមកបានខិតខំ​ជាមួយនឹងចូលរួមយ៉ាងសកម្មពីអង្គភាពពាក់ព័ន្ធ​និងប្រតិបត្តិករទេសចរណ៍លេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្ត។

ក្នុងឱកាសនោះ​ លោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ និងលោក​ ឡោ​ សុវិជ្ជា​ អគ្គនាយក​រង​ សុទ្ធតែបានលេីកឡេីងដោយលេីកយកបទពិសោធន៍ពីបញ្ហា​និងផលវិបាកផ្សេងៗដែលនឹងអាចកេីតឡេីងក្នុងទីតាំងអាជីវកម្មសេវាទេសចរណ៍របស់លោកអ្នកប្រសិនបេីលោកអ្នកមិនបានស្វែងយល់ឬមិនបានទទួលព័ត៌មានពីបញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ ឌុច​ គន្ធា​ អភិបាលរង​ ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានប្រសាសន៍​ថា ខេត្តព្រៃវែង​មិនមែនជាទីតាំងផលិតគ្រឿងញៀន​ទេ ប៉ុន្តែជាខេត្តរងគ្រោះពីការលាក់លួចប្រេីប្រាស់​គ្រឿងញៀន ដែលធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសហគមន៍ដូចនេះសុំអាជ្ញាធរមូលដ្ឋាន​ អាណាព្យាបាលត្រូវតែសហការបញ្ជូនអ្នកប្រេីប្រាស់ និងអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក​ មណ្ឌលសុខភាពនៅក្នុងសហគមន៍។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្ដម​ ចិន​ សាម៉ន​ ទីប្រឹក្សា​ បា​នថ្លែងលេីកឡេីងដោយសាទរកោតសេីរដល់កិច្ខខិតខំប្រឹងប្រែងរបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនាពេលកន្លងមក​ ហេីយបញ្ហាគ្រឿងញៀនអាចដោះស្រាយបានលុះត្រាតែមានការចូលរួមទាំងអស់​គ្នា​ ធ្វេីសកម្មភាពព្រមៗគ្នា​ចាប់ផ្តេីមពីយេីងម្នាក់ៗដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យេីងទាំងអស់គ្នា​ ហេីយបានអំពាវនាវឲ្យប្រតិបត្តិករទេសចរណ៍បន្តចូលរួមឲ្យបានកាន់តែសកម្មបន្ថែមទៀត​ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័​បង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនក្នុងសហគមន៍​ ដេីម្បីសុវត្ថិភាពសង្គម​ និងដេីម្បីអនាគតកូនចៅយេីង​ ៕

(ប្រភពពី​ ផេក​​អគ្គស្នងការនគរបាលជាតិ)

ដកស្រង់អត្ថបទ​៖​ ដារ៉ា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds