ធ្លាប់តែឃើញគាត់មានពុកមាត់ សាច់ដុំកង់ៗ តែងខ្លួនជាមនុស្សស្រី ឥឡូវនេះគាត់សម្រេចចិត្តកោរពុកមាត់ចេញហើយមើលទៅសង្ហារប្លែកតែម្តង
(ហ្វីលីពីន)៖បងប្អូនទស្សនិជនប្រហែលជាស្គាល់ហើយមែនទេទាក់ទងនិងស្តេចម៉ូតមួយដែលមានសាច់ដុំធំតែខ្លួនដូចមនុស្រី ឈ្មោះKing Of Catwalk ឬស្ដេចដើរម៉ូតប្រចាំប្រទេសហ្វីលីពីន Sinon Loresca តារាបង្ហាញម៉ូតលើបណ្ដាញសង្គមរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើន ចាប់អារម្មណ៍លើសមត្ថភាពនៃការដើរម៉ូតជាមួយនឹងស្បែកជើងកែងខ្ពស់ៗ មិនថានៅស្ថានភាពបែបណា ឬទីកន្លែងពិបាកដើរយ៉ាងណាក្ដី ក៏លោកនៅតែអាចឈានជើងដើរបែបហ្វេសស៊ិនបានយ៉ាងរលូន និងមានភាពជឿជាក់ទៀតផង។
ក្នុងនោះដែរ លោកតែងតែបង្ហាញសកម្មភាពដើរម៉ូតនៅតាមទីប្រជុំជន និងកន្លែងផ្សេងៗ តាមរយៈការស្លៀកពាក់បញ្ចេញនៅសាច់ដុំធំ កង់ៗទៀតផង ដែលអាចនិយាយបានថា ស្ទាយ៍ប្រចាំខ្លួន រាល់រូបភាព និងវីដេអូ ស្ដេចដើរម៉ូត តារារូបនេះ តែងតែស្លៀកនៅខោទ្រនាប់ និងមានស្បែកជើងកែងខ្ពស់ៗ ដើរយ៉ាងមានទំនុកចិត្ត មិនមានភាពខ្មាសអៀនអ្វីសូម្បីតែបន្តិច។
ក្រោយពេលលោកកោរពុតចេញមានអីធ្វើស្រីៗលង់តែម្តងនៅពេលគាត់សម្រេចកោរពុតដែលទុករាល់ឆ្នាំហើយនោះ ពិតជាសង្ហារ ហើយស្អាតថែមទៀតផង ជាពិសេសសាច់ដុំកង់ៗរបស់គាត់និងតែម្តង៕