វិរៈបុរស Liverpool មួយរូបលើកឡើងថា៖ កូនក្រុមរបស់ Klopp បច្ចុប្បន្នគ្មានកីឡាករម្នាក់ណាមានចំណុចខ្សោយនោះទេ

ក្នុងរដូវកាលនេះហង្សក្រហម Liverpool និង Manchester City កំពុងតែប្រដេញពិន្ទុគ្នាដណ្តើមជើងឯកលីគកំពូលអង់គ្លេសយ៉ាងក្តៅគគុក។ ទស្សនៈរបស់លោក Graeme Souness ដែលជាអតីតកីឡាករមួយរូបរបស់ Liverpool ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៤ គិតថា អតីតក្លឹបរបស់លោកអាចនឹងគ្រងជើងឯកលីគកំពូលបាននារដូវកាលនេះ ពីព្រោះបច្ចុប្បន្នភាពការដឹកនាំរបស់ Klopp មិនមានភាពខ្វះចន្លោះនោះទេ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Sky Sports បុរសវ័យ៦៥ឆ្នាំខាងលើបានថ្លែងឲ្យដឹងថា៖

៉ ប្រសិនបើចង់គ្រោងជើងឯកនោះ Liverpool ត្រូវការប្រកួតប្រជែងក្នុងសភាពការណ៍គ្រប់បែបយ៉ាង។ ពួកគេមានការអត់ធ្មត់ ដោយមិនផ្តោតខ្លាំងនោះទេ ប៉ុន្តែមានការព្យាយាមក្នុងប្រកួតបានល្អ។ Liverpool បច្ចុប្បន្នមិនល្អលើសក្រុមដទៃនោះទេ ប៉ុន្តែពួកគេអស្ចារ្យក្នុងផ្លូវរបស់ពួកគេ។ ពួកគេប្រកួតដោយមិនមានការភិតភ័យ ព្រមទាំងមានជំនឿចិត្តលើខ្លួនឯង។ Liverpool ពេលនេះគឺជាក្រុមមួយដែលគ្មានចន្លោះនៃចំណុចខ្សោយនោះទេ។ ពួកគេនឹងគ្រោងជើងឯកនារដូវកាលនេះ។  ៉ 

ក្នុងការចំណាយពេល៧រដូវកាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៤ លោក Graeme Souness បានជួយឲ្យ Liverpool លើកពានលីគកំពូលអង់គ្លេស ៥សម័យកាល (៣ដងជាប់គ្នាពីរដូវកាល១៩៨១-១៩៨២ ដល់រដូវកាល១៩៨៣-១៩៨៤), League Cup ៣សម័យកាល, ពានបើករដូវកាល ៣ដង និង European Cup (UEFA Champions League បច្ចុប្បន្ន) ៣ដងផងដែរ៕

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds