សម្រាប់ខែតុលានេះ តម្លៃប្រេងសាំងនិងត្រូវលក់ ៣,០៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត

(ភ្នំពេញ)៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នឹងត្រូវលក់ ៣,០៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,៩៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៦០០រៀលក្នុងមួយលីត្រ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds