Cheseaប៉ះBurnley ម្សិលមិញមានការប៉ះទង្គិចពាក្យសម្តីរវាង បុគ្គលិកជំនួយការរបស់ក្លិប Burnley
មានការប៉ះទង្គិចពាក្យសម្តីរវាង បុគ្គលិកជំនួយការរបស់ក្លិប Burnley បានបោះពាក្យសម្តី ម្តងជាពីរដង ដាក់លោកគ្រូបង្វឹកលោក Maurizio Sarri ថា ” Sh**t Italian ” បន្ទាប់ពីអជ្ញាកណ្តាលបានផ្លុំកញ្ចែរបញ្ចប់ការប្រកួត ពេលភ្លាមៗនោះ ខ្សែការពារ Antonio Rudiger ក៏បានព្យាយាមការពារគ្រូបង្វឹករបស់ខ្លួន ។
គួរបញ្ជាក់ផងដែរថា លោក Maurizio Sarri ត្រូវបានលោក អជ្ញាកណ្តាល Kevin Friend បណ្ដេញចេញពីកៅអី អោយចូលទៅក្នុងបន្ទប់ ហើយក៏មានការប៉ះទង្គិចគ្នារវាង Rudiger និង ជំនួយការរបស់ក្លិប Burnley
លោក Zola ដែលជាជំនួយការរបស់លោក Sarri នឹងរៀបចំឯកសារដាក់ពាក្យប្តឹងតវ៉ាពីបញ្ហានេះផងដែរ ៕
អត្ថបទ៖ គឹមស្រ៊ិន