លោក ពេជ្រ ស្រស់ នឹងអញ្ជើញប្រតិភូក្រសួងសេដ្ឋកិច្ចមកបំភ្លឺជុំវិញការយកពន្ធ២០%លើប្រាក់ចំណេញពីការលក់អចលនទ្រព្យរបស់ពលរដ្ឋខ្មែរ ដែលអគ្គពន្ធដារទើបប្រកាសថ្មីៗនេះ

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្ហាញពីការងារសំខាន់ក្នុងខែកញ្ញាដែលលោកបានចូលរួមស្វែករកដំណោះស្រាយ
ដើម្បីសេដ្ឋកិច្ច និងជីវភាពពលរដ្ឋកម្ពុជា។
លោកនឹងអញ្ជើញប្រតិភូក្រសួងសេដ្ឋកិច្ចមកបំភ្លឺជុំវិញការយកពន្ធ២០%លើប្រាក់ចំណេញពីការលក់អចលនទ្រព្យរបស់ពលរដ្ឋខ្មែរ ដែលអគ្គពន្ធដារទើបប្រកាសថ្មីៗនេះ។

ក្នុងគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានសរសេរនៅព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០នេះ ថា «នៅក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា គឺខ្ញុំ ពេជ្រ ស្រស់ បានលើកយកអំពីករណី នៃការប្រមូលយកពន្ធ២០%លើប្រាក់ចំណេញពីការលក់អចលនទ្រព្យរបស់ពលរដ្ឋដើម្បីសិក្សាពីផលប៉ះពាល់ដល់ការវិវឌ្ឍសេដ្ឋកិច្ចរបស់ពលរដ្ឋ ជាពិសេសគឺថ្លឹងថ្លែងឲ្យតុល្យភាពរវាងជីវភាពពលរដ្ឋ និងការបង់ពន្ធជូនរដ្ឋជុំវិញការប្រកាសប្រមូលពន្ធថ្មីៗរបស់ក្រសួងសេដ្ឋកិច្ច នៃការយកពន្ធ២០%លើប្រាក់ចំណេញពីការលក់អចលនទ្រព្យរបស់ពលរដ្ឋ »។

លោក ពេជ្រ ស្រស់ បានបន្តទៀតថា ក្នុងកិច្ចការខាងលើនេះ ប្រតិភូ នៃគណបក្សយុវជនកម្ពុជា នឹងធ្វើលិខិតអញ្ជើញប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច ដើម្បីមកបំភ្លឺក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds