គ្រោះថ្នាក់ធ្លាក់យន្តហោះ ធុនតូច នៅសហរដ្ឋអាមេរិច បណ្តាលឲ្យមានមនុស្សស្លាប់…
នាយកដ្ឋានរដ្ឋបាលសហព័ន្ធអាកាសចរណ៏អាមេរិច (FAA) បានប្រកាសឲ្យដឹងថាមានមនុស្ស ៦នាក់ស្លាប់ នៅក្នុងហេតុការណ៏គ្រោះថ្នាក់ធ្លាក់យន្តហោះ ធុនតូចប្រភេទ Beechcraft BE58 នៅរដ្ឋតិចសាសកាលពីថ្ងៃ២២ ខែមេសា ម្សិលមិញនេះ។
ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង៩ព្រឹក (ម៉ោងនៅក្នុងតំបន់) នៅជិតទីក្រុង Kerrville ។ យន្តហោះខាងលើនេះហោះចេញពីទីក្រុង Houston ។ ហើយគេមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នៅឡើយទេ។ ក្រុមអ្នកជំនាញ FAA កំពុងតែបើកការស្រាវជ្រាវ ករណីគ្រោះថ្នាក់ខាងលើនេះ៕