ចំណាត់ថ្នាក់លីគកំពូលនៅតំបន់អាស៊ី៖ ចិនជាម្ចាស់ជើងឯក, ថៃជាម្ចាស់ជើងឯកនៅអាស៊ាន ខណៈកម្ពុជាលេខ២៧

យោងទៅតាមរបាយការណ៍ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដែលបានគណនាជាពិន្ទុចំពោះលីគអាជីពនៅតាមបណ្តាលប្រទេសនីមួយៗ ដែលជាសមាជិករបស់ខ្លួនក្នុងឆ្នាំ២០១៩នេះ ជាក់ស្តែងលីគកំពូលចិននៅរក្សាតំណែងកំពូលតារាង ខណៈក្នុងតំបន់អាស៊ីអាគ្នេយ៍យើង លីគថៃបន្តកាន់តំណែងលេខ១ ខណៈ ព្រុយណេ និងទីម័រខាងកើត មិនមានពិន្ទុឲ្យគណនាឡើយ។

សង្កេតមើលក្នុងតារាងចំណាត់ថ្នាក់ Top5 នៃបណ្តាលលីគកំពូលដែលមានពិន្ទុខ្ពស់ជាងគេក្នុងទ្វីបអាស៊ីរួមមាន ចិនលេខរៀងទី១ ទទួលបានពិន្ទុ ១០០% ពេញតែម្តង ចំណែកឯលេខរៀងទី២ បានទៅលើលីគកាតា ទទួលបាន ៩៨.២៧៥% , លេខ៣ លីគកូរ៉េខាងត្បូង, លេខ៤ លីគអឺរ៉ង់ និងលេខ៥ បានលើជប៉ុន ខណៈក្លឹប Kashima Antlers របស់ជប៉ុន គឺជាជើងឯកនៃព្រឹត្តិការណ៍ AFC Champions League ឆ្នាំចាស់។

ក្រឡេកមកមើលការប្រកួត​ប្រជែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញនោះ លីគថៃនៅរក្សាតំណែងកាន់កាប់ល្អជាងគេដដែល ប៉ុន្តែវៀតណាមដែលឆ្នាំមុនទទួលបាន២កៅអីក្នុងព្រឹត្តិការណ៍ AFC Cup ដោយរួមមាន Becamex Binh Duong (ជើងឯកខាប់) និង Hanoi FC (ជើងឯកលីគ) នារដូវកាលមុន។ តែយោងទៅតាមចំណាត់ថ្នាក់ថ្មីឆ្នាំ២០១៩នេះ វៀតណាម អាចនឹងកាត់បន្ថយមកសល់ត្រឹមតែ១កៅអីវិញក្នុងព្រឹត្តិការណ៍ AFC Cup ២០២០។

ខាងក្រោមនេះជាចំណាត់ថ្នាក់សម្រាប់លីគនៅតំបន់អាស៊ីអាគ្នេយ៍ (លេខក្នុងរង្វង់ក្រចក ចំណាត់ថ្នាក់នៅប្រចាំអាស៊ី) រួមមាន៖

១.ថៃ (លេខ៨)
២.ហ្វីលីពីន (លេខ១២)
៣.សិង្ហបុរី (លេខ១៦)
៤.ម៉ាឡេស៊ី (លេខ១៧)
៥.វៀតណាម (លេខ២២)
៦.មីយ៉ាន់ម៉ា (លេខ២៥)
៧.ឥណ្ឌូនេស៊ី (លេខ២៦)
៨.កម្ពុជា (លេខ២៧)
៩.ឡាវ (លេខ៣៤)

ចំណែកឯ ព្រុយណេ និងទីម័រខាងកើត មិនទាន់មានពីន្ទុឲ្យ AFC គណនានោះឡើយ៕

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds