ពិធីករ ល្បីឈ្មោះ ជា វិបុល សម្រេចចិត្តសាងភ្នួសចោល គង់ សុជាតិ ដោយគ្មានអាឡោះអាល័យ
(សង្គមសិល្បៈ ) ថ្មីៗ នេះមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយឃើញពិធីករល្បីឈ្មោះនិងសម្បូរទៅដោយវោហោស័ព្ទមិនចេះរីងស្ងួតលោក ជា វិបុល បានសម្រេចចិត្តសាងភ្នួសចោលពិធីការិនីអ្ននាង គង់ សុជាតិ ដែលត្រូវជាភរិយាដោយគ្មានអាឡោះអាល័យអ្វីសូម្បីតែបន្ដិច។
បើតាមអ្នកនាង គង់ សុជាតិ បង្ហោះសារនៅលើហ្វេសប៊ុកអមជាមួយរូបថតច្រើនសន្លឹកបានរៀបរាប់ទាំងអារម្មណ៍រំភើបចំពោះស្វាមីដែលមានចិត្តជ្រះថ្លាជាមួយព្រះពុទ្ធសាសនាថា៖” សូមឲ្យសទ្ធានៃការសាងភ្នួសរបស់លោកបង បានជាផលបុណ្យឲ្យជាជាកុសលដ៏ថ្លៃថ្លា និងបានជាការលើកស្ទួយព្រះពុទ្ធសាសានា”។
ចំពោះការសាងភ្នួសរបស់លោក ជា វិបុល នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹងនេះដែរ បានធ្វើឲ្យសាធារណៈជនទាំងក្នុង និងក្រៅសិល្បៈរាប់រយនាក់បានសម្ដែងក្ដីត្រេកអរចំពោះលោក យ៉ាងខ្លាំងជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់។ ជុំវិញការសាងភ្នួសជាព្រះសង្ឃនេះដែរមិនដឹងថាលោក ជា វិបុល បួសប៉ុន្មានថ្ងៃ ប៉ុន្មានខែ នោះទេដោយសារតែសាមីខ្លួនមិនអាចទាក់ទងសុំការបកស្រាយបានឡើយ៕