ក្រោយពី ព្រាប សុវត្ថិ ចេញពីផលិតកម្មហង្សមាសរួចមក ខេមរៈ សិរីមន្ត ហាក់លេចធ្លោនៅ ហង្ស មាស

 

(សិល្បៈកម្សាន្ត )៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាគ្រប់បទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ចេញនៅផលិតកម្មហង្សមាសផ្ទុះការគាំទ្រយ៉ាងខ្លាំងពីពុកម៉ែបងប្អូន។ ពោលគឺក្រោយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ចេញទៅផលិតកម្ម Galaxy។

ជាក់ស្ដែងបទចម្រៀង “ជូនម៉ែ១លានខែភ្ជុំ” របស់លោក ខេមរៈ សិរីមន្ត ទទួលបានអ្នកទស្សនាយ៉ាងច្រើនលើសលប់ត្រឹមតែរយៈពេល១ថ្ងៃសោះមានអ្នកទស្សនាជិត២លានដង។ ក្រោយពីបទខាងលើនេះមានអ្នកគាំទ្រច្រើនរួចមកបានធ្វើឲ្យប្អូនប្រុស ខេមរៈ ភារុន រូបនេះចេញបទចម្រៀងថ្មីមួយទៀតកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះដែលមានចំណងជើងថា”តើខ្ញុំខុសអ្វីគ្រាន់តែស្រឡាញ់”។

“តើខ្ញុំខុសអ្វីគ្រាន់តែស្រលាញ់” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។មួយបទនេះ មិនត្រឹមតែពីរោះនោះទេ ថែមទំាងមានអត្ថន័យយ៉ាងកម្សត់ស្ទើរស្រក់ទឹកភ្នែកទៀតផង ដល់ថ្នាក់ធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ពេញចិត្តយ៉ាងខ្លាំងនៅបទចម្រៀងមួយបទនេះហើយបានបង្ហាញអារមណ៍ចាក់ដោតទៅលេីបទនេះខ្លាំងតែម្ដង។ គ្រាន់តែបទនេះចេញមិនទាន់បានប៉ុន្មានផង មានអ្នកចូលទៅ Comment ថា ៖ កំសត់ណាស់ ពីរោះណាស់, ចេញមួយបទនេះមកខ្ញុំពេញចិត្តខ្លាំងណាស់, ចង់ឱ្យមានភាគបន្ត, សំខានស្តាប់សំឡេងបែបនេះយូរហើយ អាយដល, ចាក់ដាតណាស់បងអើយខ្ញុំស្ដាប់ហើយចង់ស្រក់ទឹកភ្នែកហើយបង ព្រមទំាងនៅមានពាក្យសរសើរចម្រៀងមួយបទនេះ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់នោះទេ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds