ចូលរួមរំលែកទុក្ខ! ឪពុករបស់ នាយឆ្អឹង បានទទួលមរណះភាពហើយនៅមុននេះបន្តិច

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយឆ្អឹង ជាតារាកំប្លែងដែលបានចូលប្រឡូកនៅក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ ជាពិសេស ថែមទាំងទទួលបានការគាំទ្រ ជាមួយនឹងវោហាស័ព្ទដ៏ប៉ិនប្រសប់ ព្រមទាំងផ្ដល់សំណើច និងភាពរីករាយ ជូនដល់ទស្សនិកជនជាច្រើន ផងដែរ។

ជាក់ស្ដែងកាលពីថ្មីៗនេះ តារាកំប្លែងរូបនេះ ស្រាប់តែបានបង្ហាញពីដំណឹងដ៏ក្រៀមក្រំមួយនៅលើបណ្ដាញសង្គម ដែលរូបលោកផ្ទាល់កំពុងតែជួបទុក្ខ ខណៈដែលឪពុករបស់លោក បានទទួលមរណភាពទៅហើយ ។ ដោយឡែកចំពោះដំណឹងដ៏សោកសៅនេះ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ ក៏ដូចជាមិត្តៗនៅក្នុងសិល្បៈ បានចូលរួមសម្ដែងនូវក្ដីសោកស្ដាយ ក៏ដូចជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះលោក និងក្រុមគ្រួសារទាំងមូល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds