រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការផ្លាស់ប្តូរតួនាទី និងភារកិច្ច គឺជាលក្ខខណ្ឌចាំបាច់ក្នុងការលើក កម្ពស់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ

(ភ្នំពេញ)៖ ការផ្លាស់ប្តូរតួនាទី និងភារកិច្ចគឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងក្របខណ្ឌមន្រ្តីរាជការ ដើម្បីលើក កម្ពស់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងការងារក្នុងស្ថាប័នមួយ” នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអោយដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច និងជាពិសេសស្ថានភាពជារួមនៃសកម្មភាពបង្កបង្កើនផលនៅទូទាំងប្រទេស និងលទ្ធផលនៃការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោស្តីពី “ការជំរុញឲ្យប្រជាពលរដ្ឋឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមត្រី-កង្កែបជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាម័ញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩”។ ”

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងស្ថាប័ន រដ្ឋឲ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ទាមទារចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើធនធានមនុស្ស សំដៅលើកកម្ពស់សមត្ថភាព ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងពង្រឹងអភិបាលកិច្ច ហើយការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឈានទៅធ្វើការប្រកួតប្រជែងជាលក្ខណអន្តរជាតិ ពិសេសក្នុងពេលដែលកម្ពុជាឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម វេង សាខុន ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩- ២០២៣) និងជាពិសេសដើរទៅដល់គោលដៅ និងសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកចំណុចសំខាន់ៗមកជម្រាបជូនអង្គពិធីទាំងមូល និងដោយឡែកមន្រ្តីដែលទើបតែងតាំងថ្មីយកទៅធ្វើជាគន្លឹះក្នុងការដឹកនាំ ការគ្រប់គ្រង បម្រើការ និងដោះស្រាយបញ្ហាដែលអាចកើតមានឡើងទាំងនៅមូលដ្ឋាន និងនៅអង្គភាពរបស់ខ្លួនផ្ទាល់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds