ប៉ូលីសខណ្ឌដង្កោ ៣នាក់ដែលព្រួតគ្នាវ៉ៃបុរសម្នាក់ ដោយសារច្រឡំក្រោយពីសាកសួរ អស់ជាច្រើនថ្ងៃត្រូវបានដកបញ្ឈរជេីង

(ភ្នំពេញ) ៖ ប៉ូលីសដែលព្រួតគ្នាវ៉ៃបុរសម្នាក់ ដោយសារច្រឡំពេលនេះ គឺថ្នាក់លើ សុំដកបញ្ឈរជើងសិន ក្រោយពីសាកសួរ អស់ជាច្រើនថ្ងៃនៅស្នងការដ្ឋានរាជធានីភ្នំពេញ អធិការរងខណ្ឌដង្កោ២រូប និងប៉ូលិសចរាចរណ៍ម្នាក់ ដែលព្រួតគ្នា វៃមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ ACU ត្រូវបាន លោកផ្កាយ៣ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ឈរជើងហើយ ។

លោកឧត្ដមសេនីយ៍ឯក ស ថេត

ប្រភពព័ត៌មានដដែលបន្តថាក្នុង ករណីនេះក្រោយពីសាកសួរ ចប់សព្វគ្រប់ លោកស្នងការបានដាក់ ពិន័យកងកម្លាំង ដោយបញ្ឈរជើងនៅ នាយកដ្ឋាន បុគ្គលិកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុណ្ណោះគឺពុំមានការ បញ្ជួនទៅកាន់តុលាការ នោះទេ ។

តាមសេចក្តីរាយការណ៏ បានឲ្យដឹងថា លោក វរសេនីយ៍ ទោ ណាក់ ណារ៉ូ អធិការរងទទួលការងារចរាចរណ៍ខណ្ឌដង្កោ។ លោកវរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរងទទួលការងារសណ្ដាប់ធ្នាប់។ លោកអនុសេនីយ៍ទោ ម៉េត រតនា មន្ដ្រីនគរបាលចរាចរណ៍ ដែលរងនូវការប្តឹងចោទប្រកាន់ ពីសំណាក់ ជនរងគ្រោះឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។ជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំង អំពើពុករលួយ ដោយសារតែ រឿងយល់ច្រឡំក្នុងរឿង គ្រោះថ្នាក់ចរាចរណ៍ ត្រូវបានលោកផ្កាយ៣ ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ សម្រេចដាក់វិន័យ កងកំលាំងដោយ បញ្ឈរជើង ។

សូមរំលឹកថា អធិការរងខណ្ឌដង្កោ២រូប និងប៉ូលិសម្នាក់ ដែលបានព្រួតគ្នា ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ ACU បណា្តលឲ្យរងរបួសធ្ងន់ធ្ងរ នៅក្នុងវត្តព្រែកថ្លឹងស្ថិត នៅភូមិព្រែកថ្លឹង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី៩ខែមេសាឆ្នាំ២០១៩ដោយសារតែរឿងយល់ច្រឡំក្នុងរឿងគ្រោះថ្នាចរាចរណ៍ ៕

អត្ថបទ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds