តើអ្នកដឹងទេ? ផឹកទឹកសុទ្ធដែលដាក់ក្នុងឡានត្រូវកម្តៅថ្ងៃ ប្រឈមនិងជំងឺជាច្រើនមុខ
ទឹកសុទ្ធដបពេញនិយមបំផុតសម្រាប់ដាក់តាមខ្លួនក្នុងពេលធ្វើដំណើរទីជិតឆ្ងាយ ឬដាក់តាមឡានជាដើម។ ក្នុងករណីយើងទុកទឹកសុទ្ធនៅកន្លែងដែលមានសីតុណ្ហភាពមធ្យមនោះគ្មានបញ្ហាចោទទេ តែសិនជាគ្នាយើងទុកនៅកន្លែងដែលត្រូវកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរនោះនឹងបញ្ហាច្រើន ។

តាមរយៈគេហទំព័រ www.hellokrupet.com សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា នៅពេលយើងច្រកទឹកក្នុងថង់ប្លាស្ទិច ឬដបជ័រ ហើយទុកឲ្យត្រូវកម្តៅថ្ងៃ នោះនឹងមានការបំលែងសារធាតុគីមីម្យ៉ាង ដែលគ្រោះថ្នាក់បំផុតចំពោះសុខភាព ។
លោកសាស្ត្រាចារ្យ បានលើកឡើងថា “អូហ៍! អាហ្នឹងគ្រោះថ្នាក់ណាស់ កុំដាក់ទឹកសុទ្ធចោលក្នុងគូទឡាន ឬ កន្លែងដែលត្រូវកម្តៅថ្ងៃឲ្យសោះ ជាតិគីមី ដែលបំលែងចេញពីជ័រ ចូលទៅក្នុងទឹក ពេលយើងញ៉ាំទៅ អាចកើតមហារីកផង ឈឺបេះដូង និងឈឺតម្រងនោម” ។
ដោយសារផលប៉ះពាល់នេះហើយ ទើបនៅប្រទេសជឿនលឿន គេលែងប្រើដបជ័រដើម្បីច្រកទឹកសុទ្ធទៀតហើយ ដោយជំនួសមកវិញនូវដបថ្ម នេះបើតាមលោកវេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់ ៕