Chelsea បានលោតឡើងលេខ៤ បន្ទាប់ការប្រកួតស្មើជាមួយនឹងBurnley
(អង់គ្លេស)៖ Chelsea បានហក់ឡើងលើ Arsenal ក្ដោបតំណែងលេខ៤ក្នុងតារាងពិន្ទុ Premier League បន្ទាបពីពួកគេប្រកួតស្មើគ្នាជាមួយ Burnley ២ទល់នឹង២ កាលពីយប់មិញនេះ ដែលជាសប្ដាហ៍ទី៣៥។
គ្រាប់ទី១របស់ក្រុម Burnley រកបានដោយកីឡាករJeff Hendrick នាំមុខនានាទីទី០៨ ស្រាប់តែ៤នាទីបន្ទាប់កីឡាកររបស់Chelsea គឺ N’Golo Kante បានតាមស្មើវិញ។ នាទី១៤ Gonzalo Higuain បានរកគ្រាប់នាំមុខឲ្យ Chelsea វិញ មុនពេល Ashley Barnes ស៊ុតគ្រាប់ចុងក្រោយជួយ Burnley តាមស្មើ៕
សូមទស្សនាវីដេអូHighlightនៃការប្រកួតខាងក្រោម៖
អត្ថបទ៖ ព្រួញទេព