ឯកឧត្ដម​ឧត្តមសេនីយ៍​ឯក​ សុខ​ ខេមរិន​ អនុប្រធាន​កណ្តាល​ ​នគរបាល​យុត្តិធម៌ និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១៣ នៅវត្ត​ បទុមវ័ន​ ហៅវត្តក្រាំងក្រូច

​(កំពង់ស្ពឺ) ៖ នៅព្រឹក​ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២០នេះ ឯកឧត្ដម​ឧត្តមសេនីយ៍​ឯក​ សុខ​ ខេមរិន អនុប្រធាន​កណ្តាល​ ​នគរបាល​យុត្តិធម៌​ អញ្ជើញ​ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១​៣ នៅវត្ត​បទុមវ័ន​ ហៅវត្តក្រាំងក្រូច​ ស្ថិតនៅភូមិត្រពាំងមាន​ ឃុំស្នំក្រពេី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយផងដែរ ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដម​ឧត្តមសេនីយ៍​ឯក​ ក៏បាននាំយកទេយ្យវត្ថុដែលរួមមាន៖ ទឹកក្រូច ត្រីខ អង្ករ មី ទឹកផ្លែឈើ នំអន្សម​ ទឹកដោះគោ ទឹកសុទ្ធ​ រួមទាំងមានបច្ច័យមួយចំនួន​ ប្រគេនព្រះសង្ឃផងដែរ។

ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាពលរដ្ឋ​ប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលមានរយៈពេល១៥ថៃ្ង ។

យោងតាមចាស់ព្រឹទ្ធាចារ្យ​ និងព្រះសង្ឃ​ដែលគង់នៅវត្ត មានសង្ឃដីការប្រាប់អោយដឹងថា​ ជារៀងរាល់ឆ្នាំពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើឡេីងរយៈពេល១៥ថ្ងៃ​ នៅ​តាម​ទី​វត្ត​អារាម​នានា ​ទូទាំងរាជធានីភ្នំពេញ​ និងក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និងនៅវត្ត តែងតែមានប្រជាពលរដ្ឋពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី​ លោកតា-លោកយាយ​ជាច្រេីន​ បាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង ៧សន្តាន ដែល​បានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds