ព្រះសង្ឍចំនួន ៤៦អង្គ ករណីសង្ស័យជំងឺផ្តាសាយធំ ដែលមានអការៈ ក្តៅខ្លួន លេីសពី៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ ៥-៦ថ្ងៃមកហេីយ

(បាត់ដំបង)៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលរបាយការណ៌ ថា មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ បានកេីតឡេីងចំពោះក្រុមព្រះសង្ឍចំនួន ៤៦នាក់ ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ ហេីយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន លេីសពី៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរ។ ហេតុការណ៌នេះ បានកេីតមានឡេីងចំនួន ៥-៦ថ្ងៃមកហេីយ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលេី បានជាសះស្បេីយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឍដែលនៅមានរោគសញ្ញាសង្ស័យ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកព្រះសង្ឍចំនួន ២១អង្គនាក់ ផ្ញេីរទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហេីយដែរ កំពុងតែរងចាំលទ្ធផល ហេីយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានធ្វេីការអប់រំណែនាំព្រះសង្ឍ លោកតាអាចារ្យវត្ត និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ រួចហេីយដែរ។ បច្ចុប្បន្ននេះ ស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសេីរហេីយ ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។

ដោយសារមានការសង្កេតកន្លងមកនេះ ឃេីញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមធ្វេីការអំពាវនាវក្រេីនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖
១. រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែល មិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឫច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ
២. ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វេីក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម
៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ
៤. ជាពិសេសព្រះសង្ឍ ឫបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឫមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់
៥. ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន។
សូមអរគុណ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds