តារាចម្រៀង ឱក សុគន្ឋកញ្ញា រៀបរាប់រឿងរ៉ាវទាំងអួលដើមកទៅកាន់អ្នកម្តាយថ្ងៃខួបកំណើត
(សិល្បៈកម្សាន្ត) ៖ តារាចម្រៀង ឱ ក សុ គ ន្ឋ កញ្ញា បាន ធ្វើ អោយ មហា ជន មានការ រំជួលចិត្ត មែនទែន ក្រោយ ពី រូប អ្នក នាង បាន រៀបរាប់ ទាំង អួល ដើម . ក ទៅ កាន់ អ្នក ម្តាយ ជា អ្នក ស្រលាញ់ នៅ ក្នុង ថ្ងៃ ខួបកំណើត ។
គ្រាន់តែ ឈាន ចូល ដល់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ភ្លាម ដែល ត្រូវជា ថ្ងៃកំណើត របស់ តារា ចម្រៀង ស្រី រូប នេះ អ្នក នាង បាន បង្ហោះ សារ តាម រយៈ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក ជាមួយនឹង រូបថត កាលពី ៣០ ឆ្នាំ ជាមួយនឹង អ្នក ម្តាយ និង បាន រៀបរាប់ យ៉ាង រំជួលចិត្ត ថា « ថ្ងៃនេះ កាលពី ជាង ៣០ មុន មនុស្ស ស្រី ម្នាក់ នេះ កំពុង តែ ទ្រាំ នូវ ការ ឈឺចាប់ អារម្មណ៍ ភ័យ ខ្លាច ត្រូវ បង្កើតកូន ដំបូង ម្នាក់ បន្ទាប់ មក ត្រូវ មាន ទំនួល ខុស ត្រូវ បីបាច់ ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារ គ្រប់ កាលៈទេសៈ បារម្ភ ខ្លាច កូន មិនល្អ រឹង មាំ មិន គ្រប់គ្រាន់ នៅ ក្បែរ កំដរ កូន គ្រប់ពេល ហើយ ធ្វើ ជា អ្នកគាំទ្រ តែ ម្នាក់ បើ ទោះជា ពេល នោះ គ្មាន អ្នក ណា ក៏ មិន បង់ ចោល ដែរ មនុស្ស ស្រី ម្នាក់ នេះ ជា ម្ដាយ ដែល បាន បង្កើត ក្មេង ស្រី ម្នាក់ ជា ឱ ក សុ គ ន្ឋ កញ្ញា ម្នាក់ នេះ អរគុណ អ្នក ម្តាយ ដែល តែងតែ ផ្តល់ នូវ អ្វី ៗ គ្រប់ យ៉ាង ដល់ កូន អរគុណ អ្នក ម្ដាយ តែងតែ ធ្វើ អ្វី ៗ ទាំងអស់ ដើម្បី តែ កូន ជីវិត នេះ អ្នក លំបាក ពេក ហើយ សង្ឃឹមថា យើង និង បាន ជួបជុំ គ្នា វិញ ឆាប់ ៗ» ។
បន្ទាប់ ពី បង្ហោះ សារ នោះ រួចម ក ក៏ មាន មហាជន និង អ្នកគាំទ្រ បាន លើក ពាក្យ សរសើរ ពី អ្នក ម្តាយ អ្នក នាង ឱ ក សុ គ ន្ឋ កញ្ញា ដែល បាន មើលថែ រក្សា យ៉ាង ល្អ រហូត អ្នក នាង ក្លាយជា កំពូល តារា ចម្រៀង ស្រី មួយ រូប ដែល មាន មហាជន ស្គាល់ ទូ ទាំង ប្រទេស ។
គួរ បញ្ជាក់ ផង ដែរ ថា មិន ត្រឹមតែ សរសេរ សារ យ៉ាង មាន អត្ថន័យ ទៅ កាន់ អ្នក ម្តាយ ដែល បាន ផ្តល់ កំណើត ដល់ រូប អ្នក នាង នោះ ទេ ដោយនៅ ក្នុង នោះ មហាជន សង្កេត ឃើញ ថា តារាចម្រៀង ស្រី រូប នេះ ក៏ បាន បង្ហោះ រូប ចាស់ ៗ របស់ នាង កាលពី ប៉ុន្មាន ឆ្នាំ មុន ជា ច្រើន ផង ដែរ៕