វត្តផ្សេងសំបូរហូរ ហៀរវេទនា តែវត្ត ព្រះពុទ្ធគិរី វណ្ណារាម ហៅ វត្តភ្នំព្រាលរកចង្ហាន់មិនបាន

 

ខេត្ត កំពត ៖ វត្ត ព្រះពុទ្ធ គិរី វ ណ្ណា រាម ហៅ វត្ត ភ្នំ ព្រាល ស្ថិត នៅ ក្នុងភូមិ ភ្នំ ព្រាល ឃុំ តា កែន ស្រុក ឈូក ខេត្តកំពត ជាវត្ត មួយ ដែល កំពុង តែ ខ្វះខាត និងខ្សត់ ចង្ហាន់ ជា ខ្លាំង បើ ទោះបីជា ពេល នេះ ចូល ដល់ ពិធី កាន់បិណ្ឌ ក៏ ដោយ ក៏ វត្ត មួយ កន្លែង នេះ មិនសូវ មាន ពុទ្ធបរិស័ទ យក ចង្ហាន់ ឬ ទេយ្យ ទាន ទៅ ប្រគេន ព្រះសង្ឃ ដើម្បី ឧទ្ទិស ថ្វាយ ដល់ វិញ្ញាណក្ខន្ធ បុព្វបុរស ញាតិកា ទាំង ប្រាំពីរ សន្ដាន ដែល បាន ចែក ឋាន ទៅ ឡើយ ។

បើ តាម ព្រះ តេជគុណ ហ៊ីង ចាន់ នាង ចៅអធិការ វត្ត ព្រះពុទ្ធ គិរី វ ណ្ណា រាម ហៅ វត្ត ភ្នំ ព្រាល បាន មាន ថេរ ដីកា ឲ្យ ដឹង ថា វត្ត នេះ ព្រះ អង្គ បាន មក ធ្វើ ជា អធិការ នៅ វត្ត នេះ ជាង ២ ឆ្នាំ មក ហើយ ដោយ ព្រះ គ្រូ ចៅអធិការ មុន លោក បាន សឹក លាចាក សិក្ខាបទ ហើយ វត្ត នេះ សព្វថ្ងៃ មាន លោក ចំនួន ៤ អង្គ តាជី ៦ នាក់ និង យាយជី ៥ នាក់ ។

ព្រះ តេជគុណ ចៅអធិការ វត្ត បាន បន្ត ថា ក្នុង ពេល កាន់បិណ្ឌ ប៉ុន្មាន ថ្ងៃ មកនេះ មិនសូវ មាន ពុទ្ធ បរិស័ទ មក ទេ ដោយ មួយ ថ្ងៃ មាន ពុទ្ធបរិស័ទ មក ម្នាក់ ឬ ពីរ នាក់ ប៉ុណ្ណោះ ដូច្នេះ ហើយ ទើប ធ្វើ ឲ្យ លោក ក៏ ដូច ជាតា ជី យាយជី ទាំងអស់ ជួប ការ លំបាក និង ខ្វះខាត ចង្ហាន់ ជា ខ្លាំង ។

ព្រះ គ្រូ ចៅអធិការ វត្ត ក៏ បាន អំពាវនាវ ដល់ ពុទ្ធបរិស័ទ ទាំងអស់ មេត្តា ជួយ ដល់ វត្ត ដ៏ កំសត់ មួយ នេះ ផង ពីព្រោះ ពេល នេះ វត្ត ត្រូវការ ជំនួយ ជា ខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds