អគ្គីភ័យឆាបឆេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី​ បាត់បង់ទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ​ និងខូចខាតសម្ភារៈជាច្រេីនទៀត

(ភ្នំពេញ)​៖​ លោកវរសេនីយ៍ឯក​ ព្រំ​ យ៉ន​ នាយការិយាល័យបង្ការ​ ពន្លត់​អគ្គីភ័យ​ និងសង្គ្រោះ​ បានឲ្យដឹងថានៅវេលាម៉ោង១៣នឹង ២០នាទីរសៀល​ ថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៩​ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី ស្ថិតតាមណ្តោយផ្លូវលេខ២៨៩​ កែងនឹងផ្លូវលេខ៥១៦​ ក្រុមទី៣​ភូមិ១ អាគារលេខC1+C2 សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកនាយការិយាល័យបន្តថាម្ចាស់ផ្ទះរងគ្រោះក្នុងហេតុការណ៍ ​ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធាននាយកដ្ឋានឥណទាន។

លោកនាយការិលោកវរសេនីយ៍ឯក​ ព្រំ​ យ៉ន​ នាយការិយាល័យបង្ការ​ ពន្លត់​អគ្គីភ័យ​ និងសង្គ្រោះ​ រាជធានីភ្នំពេញបានបញ្ជាក់ថាមូលហេតុដោយសារ​ ឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍អគ្គីភ័យខាងលេី​បណ្តាលអោយ ឆេះកុំព្យូទ័រលើតុចំនួន ០៥គ្រឿង, ឆេះបរិក្ខាSystemអស់ទាំងស្រុង(សរុបជាទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារអាមេរិក), ឆេះបរិក្ខាប្រើប្រាស់ក្នុងការិយាល័យអស់ចំនួន ២០បន្ទប់ និងឆេះរោលជញ្ចាំងហាងលក់Pizza Domino’s អស់ប្រហែល ២០ភាគរយ ។

ក្នុងគ្រោះអគ្គីភ័យខាងលេី​ បណ្តាលអោយរបួសមនុស្សចំនួន ២នាក់​ ទី១-ឈ្មោះ ទុយ សាវរី អាយុ២៩ឆ្នាំ មុខរបរ មេផ្ទះ និងទី២-ឈ្មោះ ដារ៉ា វ័ន អាយុ៦ឆ្នាំ មុខរបរ សិស្ស។

ប្រតិបត្តិ​ការ​ជួយអន្តរាគមន៍ហេតុការណ៍អគ្គីភ័យនោះ​ សមត្ថកិច្ចប្រេីប្រាស់រថយន្តការិយាល័យអគ្គីភ័យចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់​១០ឡានស្មើនឹង៥០ម៉ែត្រគូប​ ៕

(ប្រភពពីផេករបស់អគ្គស្នងការនគរបាលជាតិ)

ដកស្រង់អត្ថបទដោយ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds