ចំណូលពីរមណីយដ្ឋានអង្គរ ធ្លាក់ចុះប្រមាណ ជាង៧៣% ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ
គិតត្រឹមរយៈពេល ៨ខែ ដើមឆ្នាំ២០១៩នេះ ចំណូលរបស់រមណីយដ្ឋានអង្គរ ដែលបានមកពីការលក់សំបុត្រ គឺធ្លាក់ចុះប្រមាណ ៧៣,៦១ភាគរយ ពោលគឺធ្លាក់មកនៅជាង ១៨លានដុល្លារអាមេរិក ដែលក្នុងនោះ ទឹកប្រាក់ជាង ៧៨៦ ៥៨៦ ដុល្លារ ត្រូវបានបែងចែកជាចំណូលឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែនេះ ភ្ញៀវទេសចរបរទេសជាង ៣៩៣ ២៩៣ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលតួលេខនេះមានការធ្លាក់ចុះប្រមាណ ៧៤,៦៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តនៅរមណីយដ្ឋានអង្គរ មានចំនួនជាង ៣ ៦៦៣ នាក់ និងផ្តល់ប្រាក់ចំណូលជាង ១៦១ ០២១ដុល្លារអាមេរិក បើប្រៀបធៀបខែសីហា ឆ្នាំ២០១៩ មានការថយចុះ ៩៧,៨៦ភាគរយ។