គ្រូបឹង​កេត​បាននិយាយថាស៊ីកំពង់ចាម​៧​ទល់​០​នេះ​ល្មមទទួល​បាន​ហើយ

បឹង​កេត​បាន​ទៅ​យក​បី​ពិន្ទុ​ពី​ក្រុម​ខេត្ត​កំពង់ចាមក្នុងទឹក​ដី​មេមត់​ក្នុង​ពាន​រង្វាន់ Metfone Cambodian League សប្ដាហ៍​ទី​៤ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​៧​គ្រាប់​​ហើយ​បិទ​មិន​ឲ្យ​គេ​ស៊ុត​ចូល​នោះ​ឡើយ។

ជាមួយនឹង​លទ្ធផលដ៏​ល្អ​នេះ គ្រូបង្វឹកបឹងកេត ហៅ សុជាតិ បានសម្តែងការរីករាយចំពោះជ័យជម្នះហើយ​ថា​លោក​ស៊ី​៧​គ្រាប់​គឺ​សម​ល្មម​ហើយ។ និយាយ​ក្រោយចប់​ការ​ប្រកួត​គ្រូ​បង្វឹក​រូប​នេះ​ថ្លែង​ថា៖

« មុនពេលមកទីនេះ គឺយើងបានដាក់គោលដៅរួចហើយ ថាដើម្បីយក ៣ពិន្ទុ ហើយចំពោះគ្រាប់បាល់ច្រើនប៉ុណ្ណានោះយើងមិនអាចប៉ាន់ស្មានបានទេ តែខ្ញុំគិតថា គ្រាប់បាល់ប៉ុននេះ គឺគ្រប់គ្រាន់ហើយ ។ យើងព្យាយាមដាក់បញ្ចូលកីឡាករថ្មីៗ និងយុវជនឱ្យបានចូលលេង ក្នុងការប្រកួតនេះ ដើម្បីទទួលបានឱកាសត្រៀមសម្រាប់ការប្រកួតក្រោយៗទៀត » ។

៧​គ្រាប់​របស់​បឹង​កេត​ដែល​ស៊ុត​ចូល​ក្រុម​សិស្សប្អូនកំពង់ចាម​គឺ៖ ម៉ាត់ យ៉ាម៉ីន (នាទី ៥) ឃួន ឡាបូរ៉ាវី (នាទី៥៤) DUDU (នាទី ៣២, ៤៩) និង Julius (នាទី១០, ២៤, ៨៧) ។ ប្រកួតបន្ទាប់ទៀតនឹងត្រូវប្រឈមមុខនឹងក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែមេសា នៅស្តាតចាស់ ៕

អត្ថបទ ៖ គឹមស្រ៊ិន

ប្រភពនិងរូបភាព៖ បឹងកេត

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds