Marcelo សង្ស័យមិនចាកចេញពីក្លឹបទេដោយនិយាយថា៖ Real Madrid គឺជាផ្ទះរបស់ខ្ញុំ
ខ្សែការពារឆ្វេងរបស់ក្លឹបស្តេចសអេស្ប៉ាញ Real Madrid នោះគឺ Marcelo ដែលមួយរយៈចុងក្រោយលេចលឺព័ត៌មានអំពីការចាកចេញពីក្លឹប ពេលនេះបានរូបគាត់ផ្ទាល់បានចេញមុខបន្ថយកម្តៅអារម្មណ៍សង្ស័យរបស់អ្នកគាំទ្រ តាមរយៈការលើកឡើងថា រូបគាត់ចាត់ទុកក្លឹបគឺជាផ្ទះរបស់ខ្លួន។
ថ្លែងប្រាប់ beIN Sports ខ្សែការពារវ័យ៣០ឆ្នាំ សញ្ជាតិប្រេស៊ីលរូបនេះបានពោលថា៖
៉ គ្រប់គ្នាបានដឹងមកហើយ អំពីភាពរីករាយដែលខ្ញុំមាននៅទីនេះ ហើយខ្ញុំតែងបង្ហាញឡើងជារៀងរាល់ថ្ងៃនៅទីលានហ្វឹកហាត់ និងលើទីលានប្រកួត។ វាមានពាក្យជាច្រើនដែលជាការលើកឡើងរបស់អ្នកខាងក្រៅ ប៉ុន្តែអ្នកដែលជិតស្និទនឹងខ្ញុំទើបពួកគេដឹងច្បាស់។ ខ្ញុំមិនបានគិតអ្វីច្រើននោះទេបច្ចុប្បន្នភាព ព្រោះខ្ញុំតែងមានអារម្មណ៍ថា Real Madrid គឺជាផ្ទះរបស់ខ្ញុំ៕ ៉
អត្ថបទ៖ គឹមស្រ៊ិន