ជនជាតិកូរ៉េពីរនាក់ប្តីប្រពន្ធរស់នៅកម្ពុជា ២៣ឆ្នាំ ជាអ្នកធ្វើកិច្ចការអប់រំកុមារក្រីក្រតាមសហគមន៍ ត្រូវក្រុមហ៊ុនឯកជនមួយបានរំលោភយកដីសាលារៀនរបស់ពួកគាត់ដោយអយុត្តិធម៌
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះតាមរយៈសំណេរនៅលើគណនេយ្យហ្វរសប៊ុក របស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រស្រស់ បានបង្ហាញនូវរឿងអយុត្តិធម៌មួយសម្រាប់ជនជាតិកូរ៉េពីរនាក់ប្ដីប្រពន្ធដែលត្រូវបានក្រុមហ៊ុនឯកជនមួយបានរំលោភយកដីរបស់ពួកគាត់ដែលពួកគាត់កំពុងតែបើកសាលារៀនសហគមន៍បង្រៀនដល់បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា
«នៅព្រឹកនេះ ខ្ញុំបានមកជួបជនជាតិកូរ៉េ ពីរនាក់ ប្តីប្រពន្ធ ដែលពួកគាត់បានមករស់ក្នុងប្រទេសខ្មែរអស់រយៈពេល២៣ឆ្នាំ ហើយបានធ្វើកិច្ចការអប់រំដល់កូនខ្មែរក្រីក្រតាមសហគមន៍ជាច្រើន រហូត ពួកគាត់បើកនូវសាលាបង្រៀនដល់កូនខ្មែរក្រីក្រមកពីតំបន់ដាច់ស្រយាលក្នុងគោលបំណងឲ្យកូន
ខ្មែរក្រីក្រមួយចំនួនទទួលបានការអប់រំល្អ ប៉ុន្តែជា
អកុសលសាលានៃពួកគាត់សព្វថ្ងៃនៅកោះថ្មី ខេត្ត
ព្រះសីហនុ ត្រូវបានក្រុមហ៊ុនដែលមាន សជណ ពី
រដ្ឋាភិបាលរំលោភយកដីសាលារៀនរបស់ពួកគាត់
ធ្វើឲ្យពួកគាត់ជួបនូវរឿងអយុត្តិធម៌ខ្លាំងបំផុត» ។
លោកបន្តទៀតថា«ចំពោះករណីរបស់ពួកគាត់ ខ្ញុំក៏បានធ្វើរបាយការណ៍ជូនទៅសម្តេចតេជោ រួចរាល់ហើយដែរ នឹងរង់ចាំការឆ្លើយតបរបស់សម្តេចជោសម្រេចជូនពួកគាត់យ៉ាងណា។ ជនជាតិកូរ៉េ២នាក់ប្តីប្រពន្ធនេះបានចូលរួមបម្រើជាតិខ្មែរជាច្រើនរហូតទទួលបានសញ្ជាតិជាជនជាតិខ្មែរផងដែរ អ្វីដែលគួរឲ្យកោតសរសើរដល់ពួកគាត់នោះគឺការចូលរួមកសាងចំណេះដឹងដល់កូនខ្មែរក្រីក្របានយ៉ាងច្រើននៅតាមសហគមន៍» ។