ពេជ្រ សូលីកា ប្រកាសនឹងឡើងច្រៀងលើឆាកតន្ត្រីវិញ ទាំងកូននៅតូច
ភ្នំពេញ ៖ បន្ទាប់ពីដកខ្លួនពីសិល្បៈមួយរយៈពេលធំ ក្រោយពីមានផ្ទៃពោះរហូតបង្កើតបានកូនដំបូងជាមួយអនាគតស្វាមីរួចនេះ ស្រាប់តែថ្មីៗ តារាចម្រៀងស្រីសាច់.សខ្ចី តូចច្រឡឹង និងក្មេងជាងវ័យនាង ពេជ្រ សូលីកា ប្រកាសនឹងឡើងច្រៀងលើឆាកតន្ត្រីវិញ ។
ការបាត់មុខពីសិល្បៈរបស់តារាចម្រៀងស្រីរូបនេះអស់រយៈពេល ១ឆ្នាំជាងមកនេះ ពីព្រោះតែពេជ្រ សូលីកា បាននឹងកំពុងពពោះកូនប្រុសដំបូងរបស់នាង ជាមួយនឹងស្វាមីរបស់នាង និងគ្មានពេលវេលាគ្រប់គ្រាន់នៅក្នុងវិស័យសិល្បៈអំឡុងពេលកំពុងតែមានកូនបែបនេះ ។
ដោយឡែក ទើបតែកាលពីពេលថ្មីៗនេះ ទើបតារចម្រៀងស្រីរូបនេះប្រកាសថា ខ្លួនចូលច្រៀងវិញ បន្ទាប់ពីរូបនាងសម្រាលកូនបាន៣ខែជាងមកហើយ រីឯសុខភាពក៏រឹងមាំ និងសម្រស់ក៏កាន់តែសម្រស់ស្អាតឡើងវិញផងដែរ ។
យ៉ាងណាមិញ ក្រោយពីលឺដំណឹងពេជ្រ សូលីកា នឹងមានវត្តមាននៅក្នុងឆាកតន្ត្រីឡើងវិញ បានធ្វើអោយអ្នកគាំទ្រសប្បយចិត្តជាខ្លាំង ពីព្រោះខាកស្តាប់សម្លេងដ៏ផ្អែមល្ហែមរបស់តារាចម្រៀងស្រីរូបនេះយូរណាស់មកហើយ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាពេជ្រ សូលីកា មានកូនរួចមកហើយក្តី ក៏ប៉ុន្តែរូបនាងនឹងគូដណ្តឹង មិនទាន់បានរៀបការទៅតាមប្រពៃណីខ្មែរ អោយមហាជនបានដឹងលឺនោះឡើយ ៕