ទស្សនា ប្រាសាទព្រះវិហារ នៅ ពេល ថ្ងៃ រះ ប្រៀប បាន ឋានសួគ៌

ខេត្តព្រះវិហារ ៖ ទស្សនា ប្រាសាទព្រះវិហារ នៅ ពេល ថ្ងៃ រះ ប្រៀប បាន ឋានសួគ៌ គឺ បីដូច ជា ប្រាសាទ ឯ ឋានសួគ៌ មក ប្រតិស្ឋាន ឲ្យ ឃើញច្បាស់ នឹង ភ្នែក ។ ទស្សនីយភាព ដ៏ អស្ចារ្យ ពន្លឺ ពណ៌ មាស ចែងចាំង លើ ភ្នំ ហ៊ុម ព័ទ្ធ ទៅ ដោយ លំហូរ នៃ ពពក ក្រោម ចង្កេះភ្នំ ប្រាសាទព្រះវិហារ ចាំ ទទួល ស្វាគមន៍ អ្នកទេសចរ ។

ទិដ្ឋភាព ទាំងនេះ ហើយ ឲ្យ យើង ប្រៀប ប្រាសាទព្រះវិហារ ទៅ នឹង ឋានសួគ៌ ដូច ទៅ នឹង អ្វី ដែល បុព្វបុរស យើង បាន សាង ថ្វាយ ចំពោះ ព្រះ អាទិទេព ព្រះ នាម ព្រះ ស្រី សិខរី ស្វរៈ ប្រែ ថា « អាទិទេព នៃ កំពូលភ្នំ » ។

ប្រាសាទព្រះវិហារ បាន ចាប់ផ្តើម កសាង ឡើង ដំបូង នៅ ដើម សតវត្ស ទី ៩ ក្នុង រជ្ជកាល ព្រះបាទ ជ័យ វរ្ម័ន ទី ២ (៨០២-៨៥០) រហូត ដល់ រជ្ជកាល ព្រះបាទ សូរ្យ វរ្ម័ន ទី ២ (១១១៣-១១៥០) ។ ក្នុង រជ្ជកាល ព្រះបាទ រាជេន្ទ្រ វរ្ម័ន ទី ២ (៨៤៤-៩៦៨) បាន សរសេរ ថា ព្រះ អង្គ ម្ចាស់ ឥន្ទ្រា យុទ្ធ ជា ព្រះ បុត្រា របស់ ព្រះបាទ ជ័យ វរ្ម័ន ទី ២ បាន ទៅ ធ្វើ តបៈ នៅ ភ្នំ លិង្គ ប ព៌ ត ( ប្រាសាទ វត្ត ភូ ចំប៉ា សាក់ ប្រទេស ឡាវ ) ហើយ បាន នាំ យក លិង្គព្រះឥសូរ ពី ថ្មភ្នំ ធម្មជាតិ ( ស្វយម្ភូ លិង្គ ) មក តម្កល់ នៅ លើ ភ្នំ ព្រះ វិហារ ក្នុង ព្រះ នាម អាទិទេព ព្រះ ស្រី សិខរី ស្វរៈ ដែល មាន ន័យ ថា អាទិទេព នៃ កំពូលភ្នំ ។ ស្រី សិខរី ស្វរៈ នេះ ហើយ ដែល ហៅ ចំពោះ លិង្គព្រះឥសូរ តម្កល់ នៅ ប្រាសាទព្រះវិហារ និង ជា ឈ្មោះ ប្រាសាទព្រះវិហារ សម័យ បុរាណ ផង ។ ប្រាសាទព្រះវិហារ សាងសង់ សម្រាប់ ឧទ្ទិស ចំពោះ ព្រះ ឥសូរ ក្នុង សាសនាព្រាហ្មណ៍ ។

ប្រាសាទព្រះវិហារ មិន គ្រាន់តែ ជា មោទនភាព ក្នុង ផ្នែក សិល្បៈ វប្បធម៌ ប៉ុណ្ណោះ ទេ ក៏ ជា មោទនភាព ដ៏ ធំធេង ឧត្តុង្គឧត្តម របស់ ខ្មែរលើ គ្រប់ វិស័យ និង ជា សក្ខីភាព នៃ មហាអំណាច របស់ ខ្មែរ នៃ ការ គ្រប់គ្រង ដ៏ ល្អ ប្រសើរ មួយ ដែល មាន ទ្រឹស្តី ពិតប្រាកដ និយម មាន ចក្ខុវិស័យ ល្អ ខ្ពង់ខ្ពស់ ជា សក្ខីភាព នៃ សេចក្តី អង់អាច ក្លាហាន ពូកែ របស់ ខ្មែរ ចេះ បន្តវេន គ្នា ឱ្យ មាន ចីរភាព ។ កត្តា នេះ ហើយ ដែល ធ្វើ ឱ្យ ប្រទេស ខ្មែរ មាន ទឹកដី ដ៏ ធំ ទូលាយ ក្លាយជា អាណាចក្រ មួយ យ៉ាង ធំ នៅ អាស៊ី អាគ្នេយ៍ ។

ប្រាសាទព្រះវិហារ បាន ដាក់ ចូល ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក ក្នុង សម័យប្រជុំ លើក ទី ៣២ នៅ ក្នុង ទីក្រុង កេ បិ ក ប្រទេស កា ណា ដា នា ថៃ្ង ទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds