អាហារ ៤ មុខនេះ ជួយអោយក្បាលពោះរាបស្មើរ
(សុខភាព)៖ សម័យនេះហើយជាពិសេសស្រីៗខ្វល់ខ្វាយពីសម្រស់គេខ្លាំងណាស់ ជាពិសេសគឺរូបរាងតែម្តង។ ភាគច្រើនខំព្យាយាមហាត់ប្រាណផង តមអាហារផងដើម្បីសម្រកក្បាលពោះ ព្រោះខ្លាចស្លៀកពាក់ទៅមិនស្អាត មិនចេញរាង។ តែភាគច្រើនតែងតែខកចិត្ត ទោះខំប្រឹងប្រែងខ្លាំងប៉ុណ្ណាក៏ដោយ។ ឈប់បារម្ភទៀតទៅ អាហារ ៤ មុខនេះអាចជួយបាន៖
១. ត្រីសាលម៉ុន
ក្រៅពីមានរសជាតិឆ្ងាញ់ សាលម៉ុនសម្បូរដោយវីតាមីន D។ កម្រិតវីតាមីន Dក្នុងឈាមជួយបង្កើនខ្លាញ់ល្អក្នុងក្បាលពោះ ដូចនេះមិនធ្វើឲ្យមានក្បាលពោះទេ។
២. ផ្លែប៊ឺរ
ប៊ឺរសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ហើយមានខ្លាញ់ល្អសម្រាប់រាងកាយ។ ខ្លាញ់ក្នុងប៊ឺរជាអាស៊ីតខ្លាញ់ល្អដែលជួយកាត់បន្ថយកម្រិតជាតិកូលេស្តេរ៉ុលក្នុងឈាម។
៣. ផ្លែប៉ោម
ប៉ោមជាផ្លែឈើដែលសម្បូរដោយជាតិកាកសរសៃ។ របបអាហារមានជាតិ Fibber មិនត្រឹមតែជួយកាត់បន្ថយការទល់លាមកទេ តែថែមទាំងជួយឲ្យយើងឆាប់ឆ្អែតទោះញ៉ាំតិចក៏ដោយ។
៤. ស៊ុត
ស៊ុតសម្បូរដោយសារធាតុប្រឆាំងនឹងការរលាក ដែលមានឈ្មោះថា Choline។ សារធាតុម្យ៉ាងនេះជួយរំលាយខ្លាញ់ និងជួយការពារការឡើងទម្ងន់ ដោយរក្សាការធ្វើមេតាបូលីសឲ្យនៅថេរ៕