ប្រពៃណាស់! លោក ពេជ្រ ស្រស់ និង តារាកម្លែង នាយពាក់មី ប្រកួតបាល់ទះភ្នាល់ដាក់អង្ករយកទៅចែកបងប្អូនខ្វះខាត
(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ មានការប្រកួតកីឡាមនុស្សធម៌ គឺការលេងបាល់ទះ រវាង ក្រុមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និង ក្រុមតារាកំប្លែងនាយ ពាក់មី ។ ការប្រកួតនេះគឺភ្នាល់ដាក់អង្ករចំនួន ១៥បាវ ហើយអង្កនោះយកទៅចែកបងប្អូនខ្វះខាត។ ហើយបានបញ្ចប់ទៅដោយក្រុម លោក ពេជ្រ ស្រស់ បានចាញ់ក្រុម នាយពាក់មី ។
បើតាមហ្វេសប៊ុកលោក ពេជ្រ ស្រស់ បានរៀបរាប់ថា «នាយពាក់មីកូមែន លេងចាញ់ឯងនៅតង់ទី១ ស្រាប់តែឡាំប៉ាឲ្យដូរជើងចេញ១ ហើយបិទឆ្វេងខ្ញុំទៀត បើដូរ និងបិទអស់ហើយចឹង ស្មើនឹងខ្ញុំលេង៣ទប់នឹង១ហើយនឹង ចាញ់អង្ករក្រុមនាយពាក់មី១៥បាវ ហើយអង្កនោះយកទៅចែកបងប្អូនខ្វះខាត»។
លោកពេជ្រ ស្រស់ បញ្ជាក់ចុងក្រោយថា កីឡាមនុស្សធម៌ និងសុខភាព មិត្តភាព។ ១០ឆ្នាំទៀតចាំសងសឹកក៏មិនយឺតពេលដែរសម្រាប់កូនប្រុសនោះ ៕