លោក ពេជ្រ ស្រស់៖ នៅពេលជាតិមានបញ្ហាជាមួយប្រទេសជិតខាង កូនខ្មែរមិនត្រូវស្ដីបន្ទោសខ្មែរគ្នាឯងឡើយ
(ភ្នំពេញ)៖ ប្រមុខគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបញ្ចេញសារជាការក្រើនរំលឹកដល់កូនខ្មែរគ្រប់ថា នៅពេលជាតិមានបញ្ហាជាមួយប្រទេសជិតខាង កូនខ្មែរមិនត្រូវស្ដីបន្ទោសខ្មែរគ្នាឯងឡើយ ។
តាមការបញ្ជាក់របស់លោកនៅលើបណ្ដេញសង្គម បានបន្តថាកូនខ្មែរគ្រប់រូបត្រូវធ្វើនៅពេលជាតិមានបញ្ហាជាមួយបរទេសគឺត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរិះរកវិធីសាស្រ្តដោះស្រាយបញ្ហាជាតិឲ្យឈ្នះពួកបរទេសជាមុនសិនចំពោះរឿងផ្ទៃក្នុងប្រទេស សុំទុកមួយឡែកសិនដោយកុំទាន់ចង់ឈ្នះគ្នាស្របពេលប្រទេសជាតិកំពុងតែជួបនូវបញ្ហាផ្ទៃខាងក្រៅ ៕