ថ្ងៃនេះអ្នកឆ្លងកូវីដ-១៩ ម្នាក់ បានជាសះស្បើយ ខណៈអ្នកឆ្លង៨នាក់ទៀតកំពុងសម្រាកព្យាបាល

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ តែព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
អ្នកជាសះស្បើយនេះ គឺបុរសជនជាតិចិនអាយុ២០ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
គិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៨ ខែសីហានេះ គឺមានរយៈពេល១៤ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds